**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់

អភិបាលខេត្តកំពង់ស្ពឺ៖ ការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរកងទ័ពជួរមុខគឺជាមហាកម្លាំងនិងជាមហាកំផែងគ្មានអ្វីប្រៀបផ្ទឹមបាន ក្នុងការការពារជាតិនិងសន្តិភាពជូនជាតិនិងប្រជាជន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការប្តេជ្ញាចិត្ត និងការលះបង់សាច់ស្រស់ឈាមស្រស់របស់បងប្អូនវីរកងទ័ពជួរមុខគឺជាមហាកម្លាំងនិងជាមហាកំផែងដ៏រឹងមាំគ្មានអ្វីប្រៀបផ្ទឹមបាន ក្នុងការការពារជាតិនិងសន្តិភាព ជូនជាតិនិងប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណលើកឡើងបែបនេះក្នុងឱកាសជួបសំណេះសំណាលនិងសួរសុខទុក្ខវីវកងទ័ពជួរមុខម្នាក់ឈ្មោះ ណុប វ៉ាន អាយុ៥៧ឆ្នាំដែលរងរបួសដោយការទម្លាក់គ្រាប់ពីយន្តហោះនៃទ័ពសៀមក្នុងភូមិសាស្ត្រប្រាសាទតាក្របី ហើយកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កម្ពុជាបានរងនូវការឈ្លានពានទឹកដីពីសំណាក់ទាហានសៀម ហើយបានប៉ះទង្គិចគ្នាអាវុធតូចធំចាប់ពីថ្ងៃទី២៤រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ធ្វើឱ្យវីរកងទ័ពជួរមុខរបស់យើងរងរបួសនិងពលីជីវិត។ប៉ុន្តែភាពខ្លាំង អង់អាចរបស់បងៗកងទ័ព មិនត្រឹមតែទទួលបានការគោរពពីប្រជាជនកម្ពុជាប៉ុណ្ណោះទេ វាបានធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលនិងចងចាំជានិច្ចនូវវីរភាពរបស់វីរកងទ័ពរបស់យើង។

នៅក្នុងជំនួបនោះអភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការក្រៀមក្រំនិងសោកស្តាយបំផុតចំពោះបាត់បង់និងរងរបួសក្នុងសមរភូមិឈ្លានពាននៃប្រទេសជិតខាង។ក្នុងនោះបានសង្កត់ធ្ងន់ថា ការមកដល់របស់ក្រុមការងារនៃរដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃនេះ គឺជាសញ្ញាដែលចង់បញ្ជាក់ថាបងប្អូនវីរកងទ័ពយើងដែលរងរបួសដោយការយកដើមទ្រូងទៅពាំងគ្រាប់ដើម្បីជាតិ មាតុភូមិមិនឯកាទេ ពោលគឺបងប្អូនកងទ័ពយើងពិតជាទទួលបានការយកចិត្តទុកដាក់ និងគាំទ្រខ្ពស់បំផុតពីប្រជាជនកម្ពុជាជាង១៧លាននាក់ និងរាជរដ្ឋាភិបាលកម្ពុជា ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសជាងនេះគឺឯកឧត្តម ហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពុងស្ពឺ ដែលជានិច្ចជាកាលតែងតែណែនាំដល់អាជ្ញាធរខេត្តចុះ ក្រុង ស្រុកចុះជាប់និងយកចិត្តទុកដាក់គិតគូពីសុខទុក្ខនិងតម្រូវការចាំបាច់នៃវីរកងទ័ពយើងក្នុងកំឡុងពេលសម្រាកព្យាបាលនេះ។ហើយទន្ទឹមនោះត្រូវរក្សាសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យដើម្បីឆាប់បានជាសះស្បើយ ហើយសូមបន្តទុកចិត្តនិងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជារបស់យើងក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិនិងប្រជាជនយើងវិញ៕

អត្ថបទដែលជាប់ទាក់ទង