**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

អង្គការសហប្រតិបត្តិការសៀងហៃ ជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការសាកល

អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ គឺជាសម្ព័ន្ធភាពនយោបាយ សេដ្ឋកិច្ច និង សន្តិសុខតំបន់អាស៊ី-អឺរ៉ុប ដែលវិវត្តចេញពី «ក្រុមប្រទេស៥សៀងហៃ (S5G)» ដែលបង្កើតឡើងនៅថ្ងៃ២៦ ខែមេសា ឆ្នាំ១៩៩៦ ដែលមានសមាជិកចំនួន៥ ប្រទេសគឺចិន កាហ្សាក់ស្ថាន កៀកហ្គីស្ថាន រុស្សី និង តាហ្ស៊ីគីស្ថាន ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការក្នុងតំបន់និងគាំទ្របំពេញឱ្យគ្នាទៅវិញទៅមក ក្នុងចំណោមរដ្ឋជាសមាជិក ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន និងសន្តិសុខ។ អង្គការតំបន់នេះ ត្រូវបានប្រកាសឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ នៅទីក្រុងសៀងហៃ ប្រទេសចិន ដោយមេដឹកនាំ៦ប្រទេសគឺ ចិន កាហ្សាក់ស្ថាន កៀកហ្គីស្ថាន រុស្សី តាហ្ស៊ីគីស្ថាន និង អ៊ុចបេគីស្ថាន។ ការបង្កើតអង្គការនេះ ជាផ្លូវការតាមរយៈធម្មនុញ្ញនៃអង្គការសហប្រតិបត្តិការសៀងហៃ បានចុះហត្ថលេខានៅ ខែ មិថុនា ឆ្នាំ២០០២ និង ចូលជាធរមាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៣។

គិតមកដល់ពេលនេះ មានរយៈពេល ២៤ ឆ្នាំហើយ ដែលអង្គការតំបន់ដ៏ធំមួយនេះ បានបង្ហាញនូវការលូតលាស់យ៉ាងឆាប់រហ័ស ភាពចាស់ទុំ រឹងមាំ វិបុលភាព និង ការឯកភាពគ្នា ដោយមានការចូលរួមពីបណ្តាប្រទេសធំៗនានា ដូចជាប្រទេសឥណ្ឌានិងប៉ាគីស្ថានក្នុងឆ្នាំ២០១៧ និងប្រទេសអ៊ីរ៉ងនៅក្នុងឆ្នាំ២០២២ ហើយបានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសសង្កេតការណ៍របស់ខ្លួនដែលរួមមាន ប្រទេសអាហ្វហ្កានីស្ថាន បេឡារុស និងម៉ុងហ្គោលី។ ជាមួយគ្នានោះដែរ កម្ពុជា ជាប្រទេសមួយនៃដៃគូពិភាក្សាផងដែរ។

ក្នុងឆ្នាំ២០២៥នេះ កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលនឹងប្រព្រឹត្តនៅទីក្រុងធានជីន (Tainjin) ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋលើកទី២៥ ក្នុងនោះប្រមូលផ្តុំមេដឹកនាំមកចូលរួមជាង ២០ប្រទេស និងប្រធានអង្គការចំនួន១០ កិច្ចប្រជុំកំពូលនេះ ពិតជាមានន័យគ្រប់ជ្រុងជ្រោយ សម្រាប់តំបន់និយាយដោយឡែក និងនិយាយជារួមក្នុងសកលលោកទាំងមូល ក្នុងការកសាងភាពធន់ការទូតនយោបាយ សេដ្ឋកិច្ច ទំនាក់ទំនងសហប្រតិបត្តិការសន្តិសុខ សមាហរណកម្មទ្វេភាគី និងពហុភាគី ដើម្បីផ្តួចផ្តើមការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចប្រជុំកំពូលឆ្នាំ២០២៥នេះ នឹងផ្តោតលើកិច្ចសហប្រតិបត្តិការ២ធំៗ រួមមានកិច្ចសហប្រតិបត្តិការឌីជីថលនិងយុទ្ធសាស្រ្តសន្តិសុខសៀងនិងថាមពល ដើម្បីគាំទ្រនិងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ជាអតិប្បរមានៃភាពរឹងមាំគ្រប់បណ្តារដ្ឋភាគី ក្រោមប្រធានបទ វិបុលភាពរួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការ បានបន្តវិវឌ្ឍជាវេទិកាថាមវន្ត សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច។ ក្នុងនោះប្រទេសជាសមាជិករួមមាន៖ ចិន ឥណ្ឌា រុស្ស៊ី អ៊ីរ៉ង់ និងប្រជាជាតិអាស៊ីកណ្តាល បានរួមគ្នាបោះជំហានយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម ការតភ្ជាប់ និងការរួមបញ្ចូលគ្នានៃឧស្សាហកម្មទំនើបកម្ម។

ការពង្រីកពាណិជ្ជកម្ម និងលើកកម្ពស់ពាណិជ្ជកម្មជារូបិយប័ណ្ណក្នុងស្រុក នៅតែត្រូវបានយកចិត្តទុកដាក់ជាពិសេសប្រាក់យាន់ និង រូបិយបណ្ណឌីជីថល ហើយផ្តោតសំខាន់លើការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ដើម្បីប្រែក្លាយឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងវិស័យពាណិជ្ជកម្ម។ អង្គការតំបន់ដ៏ធំនេះ ទទួលបាននូវការចូលរួមពីបណ្តារដ្ឋភាគីក្នុងការប្រើប្រាស់ ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន និងស្ពានដីគោកអឺរ៉ាស៊ី ក្នុងទិសដៅកសាងប្រព័ន្ធផ្លូវពហុស្រទាប់រួមមាន ផ្លូវល្បឿនលឿន ផ្លូវដែក និងសំខាន់ទៀតនោះគឺ បំពង់បង្ហូរប្រេង ឆ្ពោះទៅបង្កើនពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន និងពាណិជ្ជកម្មឌីជីថលក្នុងគម្រោងកសាងស្ថានីយ 5G និងមជ្ឈមណ្ឌលទិន្នន័យ។
ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសន្តិសុខ ប្រទេសចិនបានប្តេជ្ញាចិត្ត ធ្វើកិច្ចសហប្រតិបត្តិការសៀងហៃ ឱ្យក្លាយអង្គការតំបន់កាន់តែមានសារៈសំខាន់បន្ថែមទៀត លើការធានាឱ្យបាននូវការការពារសន្តិសុខ ស្ថិរភាពក្នុងតំបន់ និងលើកកម្ពស់ការអភិវឌ្ឍ វិបុលភាពនៃរដ្ឋជាសមាជិក ក្នុងការណ៍ជាគន្លឹះ ការកសាងសហគមន៍កាន់តែជិតស្និត ជាមួយគោលដៅរួម អនាគតជោគវាសនារួម ដែលត្រូវបានគេសង្កេតឃើញថា ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរមួយដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សកន្លងមក ជាមួយនឹងការកើតឡើងវិញ នៃការការពារនិយម និងឯកតោភាគីនិយម ដោយបានជ្រាបចូលយ៉ាងជ្រៅទៅក្នុងប្រព័ន្ធអភិបាលកិច្ចអន្តរជាតិ និង សកលលោក។

សេដ្ឋកិច្ចតំបន់និងអន្តរជាតិនាពេលបច្ចុប្បន្ន មាននិន្នាការងាកទៅរកកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ តាមរយៈសមិទ្ធិផលរបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ ដូចជាការតភ្ជាប់វិស័យពាណិជ្ជកម្ម ការវិនិយោគ និង បច្ចេកវិទ្យានវានុវត្តន៍ ដោយយុត្តិធម៌ ស្មើភាពគ្នា ប្រកបដោយបរិយាប័ន្ន ពហុភាគីនិយមដោយគ្មានការរើសអើង និង បើកចំហរ ដោយអនុលោមតាមគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក។ អង្គការនេះ ក៏បានធានាឱ្យមានការជឿទុកចិត្តគ្នាទៅវិញទៅមក និងភាពជាអ្នកជិតខាងល្អក្នុងចំណោមរដ្ឋសមាជិក ដោយបំពេញផលប្រយោជន៍ពីគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព។ ការឈានទៅមុខរួមគ្នារវាងប្រទេសសមាជិកបានជួយបង្កើនការជឿជាក់គ្នា និងការអភិវឌ្ឍក្នុងតំបន់ ការបង្កើនសន្តិសុខសហគមន៍តំបន់ តាមរយៈការប្រឆាំងនឹងភេរវកម្ម ឆបោកអនឡាញ ការជំរុញពាណិជ្ជកម្មទ្វេភាគី និងការរួមចំណែកសេដ្ឋកិច្ចក្នុងតំបន់។ ការបន្តពង្រឹងភាពធន់ដែលជាវេទិកាអាចទុកចិត្តបានសម្រាប់រដ្ឋជាសមាជិក ដើម្បីជម្រុញយន្តការកិច្ចសហប្រតិបត្តិការពហុភាគីឱ្យមានភាពស្អិតរមួត នៅតែជាស្នូលរបស់អង្គការ ដើម្បីរួមគ្នាការពារសន្តិភាព រក្សាស្ថិរភាព និងលើកកម្ពស់ការអភិវឌ្ឍរួម។

តាមរយៈសកម្មភាពដ៏វិសេសវិសាលរបស់ខ្លួន អង្គការសហប្រតិបត្តិការសៀងហៃនេះ ក្លាយគំរូសមិទ្ធផលដ៏ត្រចះត្រចង់មួយរបស់សាកលលោក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗរបស់សាកលលោក ដោយផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកប្រកបដោយតម្លាភាព សមភាព បើកចំហរ និង បរិយាប័ន្ន លើគ្រប់វិស័យដើម្បីក្លាយជាចលករសេដ្ឋកិច្ចស្រួចស្រាល់ទប់ទល់នឹងការងើបឡើងនៃប្រព័ន្ធការពារនិយម និង ការរើសអើងពាណិជ្ជកម្ម និង ការវិនិយោគ ៕

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទដែលជាប់ទាក់ទង