**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល ប្តេជ្ញាកម្ទេចទីក្រុង Gaza City ប្រសិនបើក្រុមហាម៉ាសប៉ាឡេស្ទីន មិនយល់ព្រមរំសាយអាវុធ ដោះលែងចំណាប់ខ្មាំងទាំងអស់ដែលនៅសេសសល់

ហ៊្សេរុយសាឡិម៖ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz នៅថ្ងៃសុក្រ ទី២២ ខែសីហា បានប្តេជ្ញាកម្ទេចទីក្រុង Gaza City ប្រសិនបើក្រុមហាម៉ាសប៉ាឡេស្ទីន មិនយល់ព្រមរំសាយអាវុធ ដោះលែងចំណាប់ខ្មាំងទាំងអស់ដែលនៅសេសសល់ ហើយបញ្ចប់សង្រ្គាមក្រោមលក្ខខណ្ឌទាមទាររបស់អ៉ីស្រាអែលទេនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រមុខការពារជាតិអ៉ីស្រាអែល បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ឆាប់ៗនេះ ច្រកទ្វារឋាននរក នឹងត្រូវបើកចំហ ដើម្បីរង់ចាំក្រុមហាម៉ាសនៅទីក្រុង Gaza City រហូតទាល់តែពួកគេយល់ព្រមតាមលក្ខខណ្ឌរបស់អ៉ីស្រាអែល ក្នុងការបិទបញ្ចប់សង្រ្គាម ដែលជាចម្បងគឺការដោះលែងចំណាប់ខ្មាំងនៅសេសសល់ទាំងអស់ និងការរំសាយអាវុធ។ ប្រសិនបើពួកគេមិនយល់ស្របទេនោះ Gaza City ដែលជារដ្ឋធានីរបស់ហាម៉ាស នឹងក្លាយដូចជាទីក្រុង Rafah និងទីក្រុង Beit Hanoun យ៉ាងដូច្នោះ។ Rafah និង Beit Hanoun គឺជាទីក្រុងពីរនៅតំបន់ហ្កាហ្សាស្រ្ទីប ដែលត្រូវបានបំផ្លិចបំផ្លាញសឹងទាំងស្រុង អំឡុងប្រតិបត្តិយោធាកន្លងមករបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា សារព្រមានខាងលើធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រូបលោកបានបញ្ជាឱ្យមានការចរចាជាបន្ទាន់ ក្នុងគោលដៅរំដោះចំណាប់ខ្មាំងទាំងអស់ ដែលនៅបន្តជាប់ឃុំឃាំងក្នុងតំបន់ហ្កាហ្សា។

លោក Netanyahu បានបន្ថែមថា ការព្យាយាមប្រឹងប្រែងស្វែងរកការដោះលែង ចំណាប់ខ្មាំងទាំងនោះ នឹងអមដោយប្រតិបត្តិការវាយចូលគ្រប់គ្រងទីក្រុង Gaza City ដែលជាសំបុកឈរជើងចុងក្រោយបង្អស់ របស់ក្រុមហាម៉ាស។ ក្នុងសប្តាហ៍នេះ ក្រសួងការពារជាតិអ៉ីស្រាអែល បានអនុញ្ញាតការកែនកងទ័ពបម្រុងប្រមាណ ៦០ ០០០នាក់ ដើម្បីមកជួយវាយយក Gaza City៕

អត្ថបទដែលជាប់ទាក់ទង