**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

សប្ដាហ៍ទី២ នៃខែសីហា ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ បានចំនួន ៤៨ករណី និងសម្រេចអនុញ្ញាតបានចំនួន ៣៨ករណី

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី២នៃខែសីហា ក្រុមការងារសហគមន៍បានចុះ ពិនិត្យសំណើបានចំនួន ៤៨ករណី និងសម្រេចអនុញ្ញាតបានចំនួន ៣៨ករណី ទៅតាមបណ្ដាលស្រុក/ក្រុងទាំង៧ ដូចខាងក្រោម៖

– ស្រុកបន្ទាយស្រីអនុញ្ញាតបាន២ករណី
១-អ្នកស្រី យ៉ៅ ភន់ អាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់ (រុះរើផ្ទះបាយចាស់ចេញ តសំយាបជំនួស តសំយាប ធ្វើរបង
២-អ្នកស្រី អឿន ស៊ីម អាសយដ្ឋាននៅ ភូមិថ្នល់ទទឺង ឃុំព្រះដាក់ (ធ្វើផ្ទះបាយ ជួសជុលសំយាប)

– ក្រុងសៀមរាបអនុញ្ញាតបាន ២៥ករណី
១-អ្នកស្រី លឹង សួន អាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក (តខ្នងចេញពីតូបលក់ដូរ និងចាក់សាប)
២-អ្នកស្រី ញ៉យ អុច អាសយដ្ឋាន ភូមិគោកបេង សង្កាត់គោកចក (កាត់សសរឈើផ្នែកខាងក្រោមផ្ទះ ដាក់សសរថ្ម ជួសជុលដំបូលផ្ទះ
៣-លោក យ៉ិញ គឹមយ៉ាន អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (កឥដ្ឋធ្វើប្រព័ន្ធបង្ហូរទឹក ក្រាលការ៉ូឡា ក្រាលឥដ្ឋកន្សែងមុខផ្ទះ)
៤-លោក រៀន រួន អាសយដ្ឋាននៅ ភូមិគោកត្នោត សង្កាត់គោកចក (ជួសជុលរោងគោ)
៥-លោក សុខ ច័ន្ទវាសនា អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ជួសជុលបង្គន់អនាម័យ កឥដ្ឋក្នុងផ្ទះ១បន្ទប់)
៦-លោក សុក ប៊ុនសុង អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ជួសជុលសំយាប ធ្វើដំបូលលើប្លង់សេចាស់)
៧-លោក ធន់ ភាន់ អាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក (ជួសជុលទ្រុងមាន់ ចាក់ក្រោមសំយាប ជួស ជុលរបង)
៨-លោក ម៉ៅ ឡន អាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក (កាត់សសរឈើផ្នែកខាងក្រោមចេញ ដាក់ជើងតាង ចាក់ដី ជួសជុលដំបូលផ្ទះ)
៩-លោក សាន់ សុខន អាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក (ជួសជុលរបង)
១០-លោក ស្រី បូរ៉ា អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ជួសជុលដំបូលផ្ទះនិងជញ្ជាំងផ្ទះ ជួសជុលបង្គន់អនាម័យ)
១១-លោក លន់ សុភាព អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (ប្ដូរសសរ៤ដើម ជួសជុលដំបូលផ្ទះ ចាក់ដី)
១២-អ្នកស្រី ប៉ម សឹម អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (រំកិលរោងគោ ជួសជុលតូបលក់ដូរ ជួសជុលរបង)
១៣- លោក សឿម សែម អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (តសំយាប បូកជញ្ជាំងផ្ទះ ចាក់សាប)
១៤-លោក ចេង សុចិត្រ អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (ជួសជុលសំយាប)
១៥-លោក អន សុធា អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (ជួសជុលដំបូល ជញ្ជាំងផ្ទះ ប្ដូរសសរ៤ដើម)
១៦-លោក លុយ គង់ អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (ជួសជុលរោងលំហែរ ប្ដូរទីតាំង)
១៧-លោក ឆាន់ សុខ អាសយដ្ឋាននៅ ភូមិគោកតាចាន់ សង្កាត់គោកចក (ជួសជុលសំយាបផ្ទះ)
១៨-អ្នកស្រី កាក់ ព្រះ អាសយដ្ឋាននៅ ភូមិក្រវ៉ាន់ សង្កាត់នគរធំ (ប្ដូរសសរ៦ដើម និងប្ដូរដំបូលផ្ទះ)
១៩-អ្នកស្រី អួន វេ អាសយដ្ឋាននៅ ភូមិរហាល សង្កាត់នគរធំ (ជួសជុលរោងបាយ)
២០-លោក ឡេវ ភៀន អាសយដ្ឋាននៅ ភូមិរហាល សង្កាត់នគរធំ (ជួសជុលដំបូលផ្ទះនិងដំបូលរោងសម្ភារ)
២១-លោក ភឹម ផេន អាសយដ្ឋាននៅ ភូមិមណ្ឌលបី សង្កាត់ស្លក្រាម (ជួសជុលសំយាប និងតសំយាបមុខផ្ទះ)
២២-លោក ឈឿន វ៉ូង អាសយដ្ឋាននៅ ភូមិមណ្ឌលបី សង្កាត់ស្លក្រាម (ជួសជុលសំយាបមុខផ្ទះ)
២៣-អ្នកស្រី ប៉ិន ចាន់នាថ អាសយដ្ឋាននៅ ភូមិមណ្ឌលបី សង្កាត់ស្លក្រាម (ជួសជុលដំបូលផ្ទះនិងជញ្ជាំងផ្ទះ)
២៤-អ្នកស្រី វ៉ា សង់តា អាសយដ្ឋាននៅ ភូមិមណ្ឌលបី សង្កាត់ស្លក្រាម (ជួសជុលរបង)
២៥-លោក គង់ ពីន ភូមិមណ្ឌលបី អាសយដ្ឋាននៅ សង្កាត់ស្លក្រាម (ជួសជុលដំបូលផ្ទះ សំយាបមុខផ្ទះ)

– ស្រុកអង្គរធំអនុញ្ញាតបាន ១១ករណី
១-លោក ហាំង ហឿត អាសយដ្ឋាននៅ ភូមិគោកគ្រើល ឃុំលាងដៃ (តសំយាបផ្ទះ)
២-អ្នកស្រី ម៉ន ពេជ្រ អាសយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (ដាក់លូមុខផ្ទះ ជួសជុលរបង)
៣-លោក ទេព ធន អាសយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (ជួសជុលរោងសិប្បកម្មឈើ)
៤- លោក ប៉ម ទេព អាសយដ្ឋាននៅ ភូមិត្រពាំងស្វាយ ឃុំលាងដៃ (ជួសជុលដំបូលផ្ទះ តសំយាប និងរក្សាទុកសសរថ្ម)
៥-លោក សៅ ហ៊ុល អាសយដ្ឋាននៅ ភូមិត្រពាំងស្វាយ ឃុំលាងដៃ (ធ្វើទ្រុងមាន់)
៦-លោក ស៊ិម ឆុញ អាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ (តសំយាបផ្ទះ)
៧-អ្នកស្រី ដួង ស្រីណាំ អាសយដ្ឋាននៅ ភូមិលាងដៃ ឃុំលាងដៃ (ជួសជុលសំយាបខាងស្ដាំ និងជួសជុលសំយាបផ្ទះបាយ ចាក់ដី)
៨-លោក ឆុញ ជុំ អាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ (តសំយាបបាំងថ្ងៃ)
៩-អ្នកស្រី កឿន ណុន អាសយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (តសំយាប ចាក់ដី)
១០-អ្នកស្រី អ៊ិប នុន អាសយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (ជួសជុលទ្រុងជ្រូក និងជួសជុលរោងគោ)
១១-លោក ទុយ តឺ អាសយដ្ឋាននៅ ភូមិដូនឪ ឃុំលាងដៃ (ជួសជុលសំយាប ប្ដូរទីតាំងផ្ទះបាយ)។

សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។ ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងលឺ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕

អត្ថបទដែលជាប់ទាក់ទង