**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង

កម្ពុជាសូមស្វាគមន៍ភ្ញៀវទេសចរមូស្លីម មកពីគ្រប់ទិសទីនៅទូទាំងពិភពលោក!

ភ្នំពេញ៖ កម្ពុជា កំពុងធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិឱ្យមានលក្ខណៈទូលំទូលាយ ដោយចាប់យកទីផ្សារទេសចរណ៍មូស្លីម ដែលជាទីផ្សារមានសក្តានុពលមកបំពេញបន្ថែមទីផ្សារទេសចរណ៍អន្តរជាតិដែលមានស្រាប់។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការទទួលបដិសណ្ឋារកិច្ចទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្រ្វែនលីកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាព ចែករំលែកចំណេះដឹង និងបញ្ជ្រាបការយល់ដឹង ដល់ប្រតិបត្តិករក្នុងឧស្សាហកម្មទេសចរណ៍ វិស័យឯកជន និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ អំពីការត្រៀមខ្លួន និងរៀបចំគោលដៅមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម សំដៅជំរុញកំណើនទេសចរណ៍មូស្លីម ដែលជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ ស្របតាមផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម(២០២៣-២០២៧)។

ក្នុងពិធីបើកដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម អ៊ុមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក លោកស្រី តំណាងក្រសួង ស្ថាប័ន, តំណាងមន្ទីរទេសចរណ៍រាជធានី ខេត្ត, តំណាងសមាគមទេសចរណ៍, វិស័យឯកជន, តំណាងពីគណៈអ៊ីមាំ រាជធានីភ្នំពេញ ព្រមទាំងលោក លោកស្រី សិក្ខាកាមទាំងអស់សរុបចំនួន ២៣៨នាក់។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា បើយោងតាមរបាយការណ៍របស់ Global Muslim Travel Index បានបង្ហាញថាចំនួនទេសចរមូស្លីម បានធ្វើដំណើរទូទាំងសកលលោកមានប្រមាណ ១៧៦លាននាក់ នៅឆ្នាំ២០២៤ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង១០% បើធៀបនឹងមុនពេលកូវីដ-១៩ ព្រមទាំងរំពឹងថានឹងបន្តកើនឡើងប្រមាណ ១៨៦លាននាក់ នៅឆ្នាំ២០២៥។

កត្តាទាំងនេះ បានបង្ហាញឱ្យឃើញពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជាក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ និងរីកចម្រើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការចាប់យកទីផ្សារទេសចរណ៍មូស្លីម មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា បន្ទាប់ពីការដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម (២០២៣-២០២៧) ដែលជាត្រីវិស័យដ៏សំខាន់ក្នុងការទាក់ទាញទេសចរណ៍ ស្តង់ដាមូស្លីមហ្រ្វែនលី គឺជាយន្តតូបករណ៍មួយដ៏សំខាន់ដែលបង្ហាញឱ្យឃើញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំគោលដៅទេសចរណ៍មូស្លីម មូលដ្ឋានអាជីវកម្មទេសចរណ៍មូស្លីម និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនទេសចរមូស្លីម។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចនូវអនុសាសន៍គន្លឹះមួយចំនួនចំពោះក្រុមការងារទេសចរណ៍មូស្លីម ដោយឱ្យពន្លឿនការរៀបចំសៀវភៅមូស្លីមហ្វ្រែនលីកម្ពុជា ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការងារបដិសណ្ឋារកិច្ចទេសចរមូស្លីម ពិសេសបន្តនិងពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនេះជាបន្តបន្ទាប់ ជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទទួលបានការយល់ដឹងបន្ថែមទៀត អំពីការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីមនិងស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់សូមបន្តពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យមានគុណភាពកាន់តែល្អប្រសើរឡើងជាលំដាប់ ជាមួយការរក្សាបាននូវថ្លៃសមរម្យ និងពិនិត្យលទ្ធភាពបញ្ចូលសម្បទាគ្រប់គ្រាន់ក្នុងការទទួលទេសចរណ៍មូស្លីម ដែលជាតម្លៃបន្ថែមនៃការផ្តល់សេវាកម្មរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង