**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកសិស្សានុសិស្ស ដែលត្រៀមប្រឡងថ្នាក់ទី១២ ត្រូវកសាងសមត្ថភាព និងជំនាញឲ្យខ្លាំង ដើម្បីចូលរួមកសាងជាតិ

កណ្តាល៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះបានក្រើនរំឭកដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងតែត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ គឺត្រូវខិតខំកសាងសមត្ថភាព និងជំនាញឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីចូលរួមចំណែកក្នុងការកសាងជាតិជាមួយរាជរដ្ឋាភិបាល។

ក្នុងពិធីសំណេះសំណាលនេះ
ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាចកណ្តាល លោក លាភ សុខមាន នាយកវិទ្យាល័យ ហ៊ុនសែន រ៉ូតាខ្សាច់កណ្តាល នាយករងសាលាស្រុក ប្រធាន និងអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ដែលមានអ្នកចូលរួមសរុបចំនួន៤១៥នាក់។

នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការប្រឹងប្រែងរបស់ប្អូនៗនៅថ្ងៃនេះ គឺបង្ហាញពីអនាគតដ៏ភ្លឺស្វាងទៅថ្ងៃខាងមុខ ជាពិសេសអូនៗ និងក្មួយៗ ត្រូវតែខិតខំសិក្សា ពង្រឹងការអានឲ្យបានច្រើនលើមុខវិជ្ជា ដែលត្រៀមប្រឡង ដើម្បីប្រឡងឲ្យជាប់ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយបន្ថែមពីនេះទៀត ត្រូវខិតខំពង្រឹងសមត្ថភាពខ្លួន និងប្រឹងរៀនសូត្រពីសាលាផង និងអ្នកជុំវិញខ្លួនយើងផង។

ឯកឧត្តមបណ្ឌិតប្រតិភូបានរំឭកជូនថា រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពស្វាហាប់ គតិបណ្ឌិតឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តធ្វើកំណែទម្រង់វិស័យអប់រំ ក្នុងគោលដៅលើកកម្ពស់គុណភាពឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ពិសេសការបង្រៀន និងការរៀនរបស់សិស្សានុសិស្សធ្វើយ៉ាណាឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់ឱ្យបានច្រើនតាមពាក្យស្លោក “ អ្នកចេះគឺជាប់ ”។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តំាផ្ញើដល់ប្អូនៗអំពីក្បួននៃការសិក្សា ដែលអាចឆាប់ចេះ និងចាំល្អ ត្រូវអនុវត្តតាម អង្គ៤ តាមពុទ្ធឱវាទ គឺ៖ “សុ ចិ បុ លិ ” មានន័យថា ស្ដាប់ គិត សួរ សរសេរ ឬកត់ត្រា ហើយប្អូនៗត្រូវមានភាពក្លាហាន កុំខ្មាស់អៀន ក្នុងការសាកសួរជាចម្ងល់ផ្សេងៗពីអ្នកដទៃ ដែលចេះជាងយើង រួមមានមិត្តភក្តិ និងលោកគ្រូអ្នកគ្រូជាដើម។

សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ បានកំណត់នូវអាទិភាពគន្លឹះ ៥ គឺ៖ “ទី១ មនុស្ស ទី២ ផ្លូវ ទី៣ ទឹក ទី៤ ភ្លើង និងទី៥ បច្ចេកវិទ្យា” ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងប្តេជ្ញាអនុវត្តន៍ចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លើសពីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ពាំនាំនូវបណ្តាំសាកសួរសុខទុក្ខ និងចែកជូនថវិកាលើកទឹកចិត្តមួយចំនួនពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ ដែលតែងយកចិត្តទុក្ខដាក់ជានិច្ច ចំពោះក្មួយៗជាសិស្សានុសិស្ស នៅក្នុងស្រុកខ្សាច់កណ្តាល៕

អត្ថបទដែលជាប់ទាក់ទង