**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់

ក្រសួងបរិស្ថាននៅតែបន្តចែកកូនឈើចម្រុះជូនប្រជាពលរដ្ឋយកទៅដាំ ដើម្បីឱ្យស្របតាមរដូវកាល មានភ្លៀងធ្លាក់

ភ្នំពេញ៖ ក្រសួងបរិស្ថាន តាមយុទ្ធនាការផ្សព្វផ្សាយ និងចែកកូន ឈើក្រោមប្រធានបទ «ពន្លកបៃតង» ទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់សារធារណជន និងភាគីពាក់ព័ន្ធ រាប់ម៉ឺននាក់ ទៅទទួលយកកូនឈើ នៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត ទូទាំងប្រទេស និងតាមថ្នាលបណ្តុះកូនឈើនានា របស់សហគមន៍ ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដើម្បីយកទៅដាំតាមទីសាធារណៈ សាលារៀន វត្តអារាម គេហដ្ឋាន និងសហគមន៍ ក្នុងគោបំណងបង្កើនភាពបៃតងនៅក្នុងប្រទេសកម្ពុជា។

មន្ទីរបរិស្ថានរាជធានី ខេត្ត បានចែកជូនសាធារណៈជន ក្នុងថ្ងៃទី៩~១០ ខែសីហា ឆ្នាំ២០២៥ សរុបចំនួន ៥ ៥២២ដើម ក្នុងនោះមាន៖
១~កូនត្នោតចំនួន ៥១៦ដើម
២~កូនឈើព្រៃចម្រុះចំនួន ៤ ៦៩០ដើម
៣~កូនឈើហូបផ្លែចំនួន ៨៦ដើម
៤~កូនឈើលម្អចំនួន ២៣០ដើម។

ជាមួយនឹងលទ្ធផលនេះ ក្រសួងបរិស្ថានបានចែកកូនឈើ់ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ សរុបចំនួន១,៥លានដើម រួចមហើយ។ ក្រសួងបរិស្ថាន បានថ្លែងអំណរព្រះគុណ និងអរគុណ ដល់ព្រះសង្ឃ យុវជនកម្ពុជា បន្រ្តីរាជការ និងបុគ្គលិក នៃគ្រឹះស្ថានសាធារណៈ និងឯកជន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋនៅតាម សហគមន៍តំបន់កាពារធម្មជាតិ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ព្រមទាំងមន្រ្តីនៃក្រសួងបរិស្ថាន ពិសេសមន្ទីរបរិស្ថានទាំង ២៥រាជធានី-ខេត្ត ដែលបានគាំទ្រ និងចូលរួមចែកកូនឈើ ព្រមទាំងបាន ចូលរួមដាំដើមឈើឱ្យបានច្រើនជាបណ្តើរៗ ដើម្បីបង្កើនភាពស្អាត ភាពបៃតង ខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម និងមានសុខភាពល្អ។ ការដាំស្តារព្រៃ ជួយបង្កើនគម្របបៃតងនៅកម្ពុជា និងជាប្រភពចំណូល ដែលកម្ពុជាយើងអាចទទួលបានច្រើននាពេលអនាគត។

សូមបញ្ជាក់ថា ដើម្បីឱ្យស្របតាមរដូវកាលមានភ្លៀងធ្លាក់ ក្នុងរដូវវស្សាឆ្នាំ២០២៥ ក្រសួងបរិស្ថាន បន្តចែកកូនឈើចម្រុះ ជូនពលរដ្ឋ ដើម្បីយកទៅដាំដោយឥតគិតថ្លៃ នៅតាមថ្នាលបណ្តុះកូនឈើ របស់មន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាលបណ្តុះកូនឈើនានាទូទាំងប្រទេស ក្នុងមានថ្នាលបណ្តុះកូនឈើ ថ្នាក់តំបន់ ផងដែរ។

សាធារណជនអាចបន្តមកទទួលយកកូនឈើ តាមទីតាំង ដែលបង្កើតឡើង ចំនួន៥៥កន្លែងនៅទូទាំងប្រទេស ដោយមាន QR Code ភ្ជាប់ជាមួយ៕

អត្ថបទដែលជាប់ទាក់ទង