**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

ប្រជាពលរដ្ឋស្រុកពញាក្រែកចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា សម្រួលការលំបាកជនភៀសសឹកដោយជម្លោះនៅតាមព្រំដែន និងការគាំទ្រដល់វីរកងទ័ពកម្ពុជាក្នុងការលះបង់ខ្ពស់ការពារទឹកដីកម្ពុជា

ភ្នំពេញ៖«ស្មារតីខ្មែរជួយខ្មែរ» កំពុងផ្សព្វផ្សាយ និងទាក់ទាញការចូលរួមកម្លាំងសាមគ្គី យ៉ាងគគ្រឹកគគ្រេង និងគ្រប់ទិសទី គាំទ្រដល់ការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺបានដោះស្រាយ កុំឱ្យមានការប្រយុទ្ធគ្នានៅតាមព្រំដែនកម្ពុជា-ថៃ និងការគាំទ្រដល់ការសម្រួលទុក្ខលំបាក របស់ប្រជាពលរដ្ឋភៀសសឹករាប់ម៉ឺននាក់ នៅតាមមណ្ឌលសុវត្ថិភាព និងការគោរពនិង ការគាំទ្រដល់វីរកងទ័ពកម្ពុជា ដែលបានលះបង់ខ្ពស់ មិនអាចកាត់ថ្លៃបាន ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសក្នុងអំឡុងការប្រយុទ្ធប្រឆាំង នឹងសត្រូវឈ្លានពាន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។

នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានចូលរួមកម្មវិធី ការផ្តល់ការឧបត្ថម្ភសម្ភារ និងស្បៀងយ៉ាងសន្ធឹកសន្ធាប់ កើតឡើងជាមួយកម្លាំងសាមគ្គី ក្នុងស្មារតីខ្មែរតែ១ នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺបានមកពីការចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារក្រសួងបរិស្ថាន ក្រុមការងារស្រ្តីនិងកុមារ សមាគមនារីដើម្បសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងបរិស្ថាន រួមជាមួយយុវជនមូលដ្ឋាន យុវជននៃសហភាពសហព័ន្ធកម្ពុជាវិស័យបរិស្ថាន មន្ត្រីរាជការ អ្នកមុខអ្នកការ រដ្ឋបាលស្រុកពញាក្រែក អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ពាណិជ្ជករ សប្បុរសជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីមហាជនគ្រប់ទិសទី ក្នុងស្មារតីខ្មែរតែមួយ ចំពោះជនរងគ្រោះដោយសារសង្រ្គាមប្រដាប់អាវុធ និងវីរកងទ័ពកម្ពុជាការពារជាតិ និងមាតុភូមិយ៉ាងអង់អាចក្លាហាន ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គោរពតាមគំរូដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែនៅជាមួយ ប្រជាពលរដ្ឋជានិច្ចគ្រប់គ្រាលំបាក។

សម្ភារប្រប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទាំងអស់នៅក្នុងស្រុកពញាក្រែក នឹងត្រូវបញ្ជូនទៅដល់ខេត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចែកជូនដល់ជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព និងវីរកងទ័ពកម្ពុជាកំពុងឈរជើងជួរមុខ៕

អត្ថបទដែលជាប់ទាក់ទង