សូមប្រុងប្រយ័ត្ន! Phishing Link!

ភ្នំពេញ៖ នេះគឺជាទម្រង់ឆបោកបន្លំ តំណភ្ជាប់ក្លែងក្លាយ (Phishing Link) ដែលបន្លំខ្លួនក្រោមរូបភាពអំពាវនាវឲ្យប្រជាពលរដ្ឋចុចនូវតំណភ្ជាប់បោកបញ្ឆោត ដើម្បីស្វែងរកយុត្តិធម៌លើការរំលោភបំពានបញ្ហាព្រំដែន បន្ទាប់មកនឹងធ្វើការបោកបញ្ឆោតឲ្យបំពេញនូវព័ត៌មានលេខកូដគណនីហ្វេសប៊ុក និងអ៉ីម៉ែល ហើយជនអនាមិកនឹងអាចចូលទៅគ្រប់គ្រងគណនីរបស់ជនរងគ្រោះបាន តាមរយៈការស្ទូចយកទិន្នន័យនេះ។
Telegram មានមុខងារថ្មីមួយដែលអាចបញ្ជាក់បុគ្គលដែលអ្នកកំពុងទាក់ទង រៀងរាល់ពេលដែលមានគណនីព្យាយាមផ្ញើសារ ឬទាក់ទងអ្នកជាលើកដំបូង អ្នកនឹងឃើញទំព័រព័ត៌មានលំអិតមួយចំនួន ដើម្បីជួយអ្នកក្នុងការកំណត់ពីការបោកប្រាស់ ជៀសវាងពីអ្នកក្លែងបន្លំអត្តសញ្ញាណ ដូចនេះអ្នកអាចផ្ទៀតផ្ទាត់បានថាអ្នកកំពុងទាក់ទងជាមួយអ្នកណា មុនពេលអ្នកឆ្លើយតប!
ព័ត៌មានលំអិតនោះមាន៖
1-ប្រទេសរបស់ពួកគេ (ផ្អែកលើលេខទូរស័ព្ទរបស់ពួកគេ)
2-កាលបរិច្ឆេទដែលគេបានបង្កើតគណនី
3-បង្ហាញពីពេលវេលាដែលពួកគេបានធ្វើ បច្ចុប្បន្នភាព ឈ្មោះអ្នកប្រើប្រាស់ ឬរូបភាពកម្រងព័ត៌មានរបស់ពួក គេជាលើកចុងក្រោយ
4-សូចនាករច្បាស់លាស់ប្រភេទគណនីនោះថាជា គណនីផ្លូវការ មានការផ្ទៀងផ្ទាត់(Verified) ឬគ្រាន់តែជាអ្នកប្រើប្រាស់ធម្មតាប៉ុណ្ណោះ
ដើម្បីសុវត្ថិភាព សូមលោកអ្នក កុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ ដែលតម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនអោយសោះ៕

