ពលរដ្ឋសប្បាយចិត្ត ក្រោយផ្លូវមួយខ្សែដែលរងការខូចខាតស្ទើរទាំងស្រុង ត្រូវបានស្ថាបនាជួសជុលឡើងវិញ

បន្ទាយមានជ័យ៖ ផ្លូវមួយខ្សែដែលរងការខូចខាតស្ទើទាំងស្រុង មានប្រវែង ១៣គីឡូម៉ែត្រ ពីភូមិកុងសៀម ឃុំណាំតៅ ទៅភូមិកូនខ្លែង,ភូមិធ្មេញត្រី, ភូមិតេជោសន្តិភាពការ៉េពីរ ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ក្នុងការស្ថាបនា ជួសជុលឡើងវិញ។
ជាក់ស្តែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯ កឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារស្ថាបនាជួសជុលឡើងវិញ នៅផ្លូវខាងលើដោយក្រាលថ្ម គៀរកិនបង្ហាប់សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដើម្បីងាយស្រួលធ្វើដំណើរទៅទីរួមស្រុកភ្នំស្រុក ក៏ដូចជាដឹកជញ្ជូនកសិផល ផ្សេងៗ។
ក្នុងនោះដែរប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវបានសម្តែងនូវក្តីសប្បាយរីករាយ នៅពេលដែលឃើញផ្លូវខាងលើត្រូវបានស្ថាបនា ជួសជុលឡើងវិញជូនដល់ពួកគាត់ ក្នុងការធ្វើដំណើរ។ ពួកគាត់បានលើកឡើងពីផលវិបាកនៅដូវវស្សាពិបាកធ្វើដំណើរ ទៅទីរួមស្រុក ក៏ដូចជាសិស្សានុសិស្ស ទៅរៀនសូត្រនៅទីរួមស្រុក។
ពួកគាត់បានលើកឡើងថា កន្លងមកផ្លូវមួយខ្សែខាងលើ នៅរដូវរស្សាមានការជន់លិចដោយសាទឹកជំនន់ ពិបាកធ្វើដំណើរ ពិសេសនៅពេលឈឺស្កាត់ពិបាកធ្វើដំណើរទៅមណ្ឌលសុខភាព ដោយត្រូវប្រើពេលវេលាច្រើន តែនៅពេលផ្លូវនេះបានជួសជុលឡើងវិញពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង និងថ្លែងអរគុណ ឯកឧត្តម អ៊ុំ រាត្រី ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពលរដ្ឋនៅមូលដ្ឋាន។
លោក ឃុត ឃួន មេប៉ោយចារ បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ដែលបានយគ្រឿងចក្រ ជួសជុលស្ថាបនាផ្លូវខាងលើជូនពលរដ្ឋបានធ្វើដំណើរស្រួល ទៅទីរួមស្រុក ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុក ក៏ដូចជាសិស្សានុស្សទៅសិក្សារៀនសូត្រជាដើម។
លោកបន្តថា ផ្លូវខាងលើនេះ គឺជាផ្លូវសេដ្ឋកិច្ចសំខាន់សម្រាប់ស្រុកផងដែរ ក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិកផលផ្សេងៗ ឆ្លងកាត់ចំនួន៥ភូមិ ដោយភ្ជាប់ទៅភូមិតេជោសន្តិភាពការ៉េ និងទៅខេត្តឧត្តរមានជ័យ៕

