សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធមជ្ឈមណ្ឌលផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក។
មជ្ឈមណ្ឌលផ្កាឈូក មានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ហើយមជ្ឈមណ្ឌលនេះ ជាអង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលផ្កាឈូក ជាកន្លែងដំបូងបង្អស់តែមួយគត់នៅកម្ពុជា សម្រាប់ដោះស្រាយការប្រឈមនៃការជួញដូរ កេងប្រវញ្ចលើកុមារជាពិសេសតាមបណ្តាញអ៊ីនធើណេត។ មជ្ឈមណ្ឌលនេះគឺជាមជ្ឈមណ្ឌលលំដាប់ពិភពលោក ដែលនឹងក្លាយជាទីតាំងរបស់ក្រុមការងារ ប្រឆាំងឧក្រិដ្ឋកម្មអ៊ិនធឺណិតទៅលើកុមារនៅកម្ពុជា៕
