ឯកឧត្តម មាន ចាន់យ៉ាដា៖ ត្បិតស្ថានភាពសន្តិសុខព្រំដែនមិនទាន់ល្អប្រសើរ ប៉ុន្តែការអភិវឌ្ឍទីក្រុងក៏ចាំបាច់ត្រូវគិតគូរ“រួមគ្នាអភិវឌ្ឍខេត្តឧត្តរមានជ័យបន្ថែមទៀតដើម្បីឲ្យក្លាយទៅជាទីប្រជុំជនមនោរម្យ”

ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ត្បិតស្ថានភាពសន្តិសុខព្រំដែនមិនទាន់ល្អប្រសើរ ប៉ុន្តែការអភិវឌ្ឍទីក្រុងក៏ចាំបាច់ត្រូវគិតគូរ“រួមគ្នាអភិវឌ្ឍខេត្តឧត្តរមានជ័យបន្ថែមទៀតដើម្បីឲ្យក្លាយទៅជាទីប្រជុំជនមនោរម្យ”។
ឯកឧត្តម មាន ចាន់យ៉ាដា បានលើកឡើងបែបនេះ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំជុំវិញត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការអភិវឌ្ឍទីប្រជុំជនក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
កិច្ចប្រជុំនេះដែលមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោកលោកស្រីអភិបាលក្រុង/ស្រុក លោក លោកស្រី នាយកទីចាត់ការចំណុះឲ្យរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តឧត្តរមានជ័យសម្រេចអភិវឌ្ឍពង្រីកផ្លូវក្បែររង្វង់មូលដៃប្រាំបី និងពង្រីករង្វង់មូលដៃប្រាំបីនេះឲ្យមានទំហំធំជាងមុន ដើម្បីជាការសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋផង នឹងទាក់ទាញសម្រាប់ភ្ញៀវទេសចរឆ្លងកាត់មកកាន់ទីប្រជុំជនផង៕

