“គោលនយោបាយពាណិជ្ជកម្មដែលមានលក្ខណៈបំផ្លិចបំផ្លាញ”របស់អាមេរិកបាននិងកំពុងកែប្រែខ្សែសង្វាក់ផ្គត់ផ្គង់និងនិម្មាបនកម្មពាណិជ្ជកម្មសកល

តាមការផ្សាយដំណឹងនៃកាសែត «The Washington Post» នៅថ្ងៃទី ២០ ខែកក្កដាឱ្យដឹងថា ក្នុងប៉ុន្មានខែចុងក្រោយនេះ ដោយសាររងឥទ្ធិពលពីគោលនយោបាយដំឡើងពន្ធគយរបស់រដ្ឋាភិបាលអាមេរិក បានជាខ្សែសង្វាក់ផ្គត់ផ្គង់និងនិម្មាបនកម្មពាណិជ្ជកម្មសកលបាននិងកំពុងកើតមានការប្រែប្រូល ។
ប្រភពព័ត៌មាននេះបានអះអាងថា ក្រុមហ៊ុននិងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិកសុទ្ធតែខិតខំប្រឹងប្រែងសមស្របនឹងបរិយាកាសសេដ្ឋកិច្ចសកលថ្មី “គោលនយោបាយពាណិជ្ជកម្មដែលមានលក្ខណៈបំផ្លិចបំផ្លាញ”របស់លោក ត្រាំ ប្រធានាធិបតីអាមេរិកក្នុងរយៈពេល៦ខែកន្លងទៅនេះ បានធ្វើឱ្យអ្នកដឹកនាំក្នុងមជ្ឈដ្ឋានពាណិជ្ជកម្មនិងអ្នកសម្រេចគោលនយោបាយមានការព្រួយបារម្ព ។ សម័្ពន្ធមិត្តរបស់អាមេរិក ក្នុងនោះបូករួមទាំងអឺរ៉ុបផងដែរ បាននិងកំពុងសាកល្បងអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មដែលអាចជំនួសឱ្យទីផ្សារអាមេរិក ។
ប្រភពព័ត៌មាននេះបានលើកឡើងទៀតថា តួនាទីរបស់អាមេរិកក្នុងសេដ្ឋកិច្ចសកលបាននិងកំពុងកើតមានបម្រែបម្រួលយ៉ាងស៊ីជម្រៅ ព្រមទាំងនឹងមានឥទ្ធិពលដល់ប្រទេសផ្សេងទៀតនៅលើពិភពលោកផងដែរ ។ លោក Alan Wm.Wolff អតីតអគ្គនាយករងនៃអង្គការពាណិជ្ជកម្មពិភពលោកបានថ្លែងថា អាមេរិកលែងត្រូវគេចាត់ទុកថាជាអ្នកដឹកនាំនៃប្រព័ន្ធពាណិជ្ជកម្មសកលទៀតហើយ នេះគឺជាការប្រែប្រួលពីឫសគល់ ៕
