ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់នៅវត្តតាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ចំនួន៣១វត្ត

ភ្នំពេញ៖ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ រួមដំណើរដោយ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា មណ្ឌលខេត្តបន្ទាយមានជ័យ និងក្រុមការងារ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃ គង់នៅវត្តតាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ចំនួន៣១វត្ត ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធមិត្ត ដ៏អង់អាចក្លាហានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិនិងបុព្វការីជន ព្រមទាំងញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។
ក្នុងឱកាសនោះដែរ ជាមួយនឹងទឹកចិត្តសទ្ធាជ្រះថ្លា ឯកឧត្តម កែ គឹមយ៉ាន បាននាំយកអំណោយផ្ដល់ជូនដល់លោកតា លោកយាយ និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនោះផងដែរ៕

