**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

បារាំង បន្តពង្រឹងទំនាក់ទំនងសភាសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ជាមួយកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិការទូតពីកម្ពុជា ចូលជួបសម្តែងការគួរ និងជម្រាបលា មុនពេលដែល ឯកឧត្តមត្រូវចាកចេញពីកម្ពុជា។

សម្តេចប្រធានរដ្ឋសភាសម្តែងការសោកស្តាយចំពោះការបញ្ចប់បេសកកម្មការទូតរបស់ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ពីកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថាពេលវេលា៤ឆ្នាំ ក្នុងបេសកកម្មការទូត របស់ ឯកឧត្តម ពិតជាដើរលឿនណាស់ ប៉ុន្តែ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានខិតខំយ៉ាងខ្លំាងនៅក្នុងការជំរុញនិងលើកកម្ពស់ទំាងនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរដែលជាទំនាក់ទំនងមានលក្ខណៈប្រវត្តិសាស្រ្ត តំាងពីយូរលង់ណាស់មកហើយនោះ ឱ្យមានសន្ទុះរីកលូតលាស់ស៊ីជម្រៅនិងសកម្មឡើង។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្ម និងលទ្ធផលគួរជាទីមោទនៈ ដែលឯកឧត្តមសម្រេចបាន។ សមិទ្ធផលទាំងនេះបានរួមវិភាគទានដ៏មានតម្លៃដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ឈានឆ្ពោះទៅកម្រិតខ្ពស់ថ្មីមួយ ជាពិសេស ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានចូលជួបពិភាក្សាការងារនិងជម្រាបលានៅក្នុងឱកាសនេះ។

ជាថ្មីម្តងទៀត ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាព និងទេពកោសល្យដឹកនាំរបស់ សម្តេចប្រធានរដ្ឋសភា ដែលជាស្រ្តីដំបូងនៅកម្ពុជា បានកាន់តួនាទីជាប្រធានរដ្ឋសភា។ ប្រធានរដ្ឋសភាជាស្រ្តីនៅក្នុងសកលលោកក៏មិនមានច្រើននោះដែរ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី អន្តរជាតិ នៅសាធារណរដ្ឋបារំាងកាលពីចុងឆ្នាំ២០២៤ ប្រកបដោយអត្ថន័យ បានចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ពិសេសការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងសកលលោក។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវមោទនភាពចំពោះការរីកចម្រើននៃទំនាក់ទំនង កម្ពុជា-បារំាង ដោយក្នុងរយៈពេលចុងក្រោយនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីពេលនៅជានាយករដ្ឋមន្រ្តីអាណត្តិទី៦ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានយាងនិងអញ្ជើញបំពេញទស្សនកិច្ចនៅបារំាង បានធ្វើឱ្យទំនាក់ទំនងប្រទេសនិងប្រជាជននៃប្រទេសទំាងពីរកាន់តែជិតស្និទ្ធឡើង។

ឯកឧត្តមបានគូសបញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខនេះ ក្នុងពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឯកឧត្តមប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងកោតសរសើរពីការរីកចម្រើនរបស់កម្ពុជា។ ប្រទេសបារំាងនឹងបន្តគំាទ្រកម្ពុជា លើវិស័យសុខាភិបាល សង្គមកិច្ច ទឹកស្អាត អប់រំ ការបណ្តុះបណ្តាល វប្បធម៌ ជាដើម។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលនិស្សិតបារំាង ពេញចិត្តមកបម្រើការងារស្ម័គ្រចិត្ត។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ចូលរួមសន្និសីទអន្តរជាតិស្តីពីសន្តិភាព នៅប្រទេសបារំាងនាចុងឆ្នាំ២០២៥នេះ ផងដែរ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មានទស្សនវិស័យវែងឆ្ងាយ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកម្ពុជានិងបារំាង ហើយថ្នាក់ដឹកនាំប្រទេសទំាងពីរ មានមនោសញ្ចេតនា គោរពរាប់អានគ្នាយ៉ាងជ្រាលជ្រៅ ផងដែរ។ សម្តេចបានគូសបញ្ជាក់ថាប្រជាជនកម្ពុជានិងប្រជាជនបារំាង មានចំណងមិត្តភាពពិសេសមួយ។ យុវជនខ្មែរមានការនិយមសិក្សាភាសាបារំាងកាន់តែច្រើនក្នុងពេលបច្ចុប្បន្ននេះ។ ឈរលើចំណងមិត្តភាពជាប្រវត្តិសាស្រ្ត ស្មោះត្រង់ បើកចំហ សម្តេចមានសុទិដ្ឋិនិយមថា ប្រទេសទំាងពីរនឹងពង្រីកសក្តានុពល ដែលមានដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋទំាងសងខាងបន្តទៀត។

សម្តេចបានស្នើប្រទេសបារំាង ផ្តល់បន្ថែមអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅបារំាងកាន់តែច្រើនឡើង និងសូមឱ្យបន្តជួយគំាទ្រដល់ការអភិវឌ្ឍស្ថាប័នសភាកម្ពុជា ទៅជាសភាឌីជីថល និងជួយគំាទ្រដល់កសាងធនធានមនុស្ស នៅក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា។ បច្ចុប្បន្ននេះសភាបារំាងក៏បានផ្តល់ឱកាសជូនថ្នាក់ដឹកនាំ និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានទៅចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗ នៅប្រទេសបារំាងផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងពីស្ថានភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ។ សម្តេចបានគូសបញ្ជាក់ថា ដូចឯកឧត្តមឯកអគ្គរដ្ឋទូត បានដឹងខ្លះៗអំពីទំនាស់បញ្ហាព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។ តាមពិតទៅបញ្ហានេះបានកើតមានឡើងជាយូរមកហើយ និងបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។ ភាគីកម្ពុជាមិនចង់សើរើបញ្ហានេះឡើយ។ កម្ពុជាតែងតែចង់រួមរស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងភាពជាអ្នកជិតខាងល្អ ហើយបានតាំងចិត្តខ្ពស់ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនឱ្យទៅជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ប៉ុន្តែភាគីថៃមានមហិច្ឆតា តែងចិញ្ចឹមចិត្តចង់បាន ឈ្លានពាន ដោយតែងបានបង្កទំនាស់ ជម្លោះជាហូរហែរហូតដល់បច្ចុប្បន្ន។ ថៃបានបដិសេធប្រើប្រាស់ផែនទី ដែលទទួលស្គាល់ដោយអន្តរជាតិ គូសដោយបារំាង-សៀម។ លើសពីនេះថៃបានពង្រីកបញ្ហាព្រំដែនទៅជាបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម បិទច្រកព្រំដែនជាឯកតោភាគី ប៉ះពាល់ដល់ទំនាក់ទំនងនិងជីវភាពប្រជាពលរដ្ឋទំាងសងខាង។ កម្ពុជាសង្ឃឹមថាភាគីថៃនឹងដោះស្រាយបញ្ហាដោយសន្តិវិធី បើកច្រកព្រំដែន ដែលខ្លួនបានបិទឡើងវិញដើម្បីឱ្យស្ថានភាពវិលទៅដូចដើមវិញ។

សម្តេចរដ្ឋសភាធិបតី មានសង្ឃឹមថាទោះបីជា ឯកឧត្តមឯកអគ្គរដ្ឋទូត ត្រូវបញ្ចប់អាណត្តិការទូតពីកម្ពុជាយ៉ាងណាក្តី ក៏ឯកឧត្តមនៅតែជាស្ពានភ្ជាប់ទំនាក់ទំនងប្រទេស ក៏ដូចជាប្រជាជនកម្ពុជា-បារំាង ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង