រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥ ក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» នៅបរិវេណសាលាខេត្តកំពង់ឆ្នាំង។
ពិធីបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង រដ្ឋបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូសិស្សានុសិស្សយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គោល បំណង ដើម្បី ចលនាប្រជាពលរដ្ឋគ្រប់រូបបង្កើនការស្វែងយល់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការចូលរួមបង្ការ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀន ទាំងក្នុងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល៕

