**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ

លោកស្នងការនគរបាលខេត្តតាកែវ ជំរុញអធិការក្រុងដូនកែវ ដាក់គោលដៅត្រួតពិនិត្យតាមដងនៅពេលយប់ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់សង្គម

ភ្នំពេញ៖ ថ្លែងក្នុងពិធីជួបសំណេះសំណាល និងចាត់តាំង លោកឧត្តមសេនីយ៍ត្រី ប៊ុន ណារ៉ុង ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឲ្យចុះទៅប្រចាំការ នៅអធិការដ្ឋាននគរបាលក្រុងដូនកែវ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានជំរុញឲ្យអធិការក្រុងដូនកែវ ដាក់គោលដៅត្រួតពិនិត្យនៅពេលយប់នៅតាមផ្លូវងាយរងគ្រោះ ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា នឹងដើម្បីធានាពីសុវត្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងកាត់បន្ថយបទល្មើសផ្សេងៗដែលកើតមានឡើង ក្នុងមូលដ្ឋានក្រុងដូនកែវ។

ពិធីនេះ ក៏មានការចូលរួមអមដំណើរពី៖ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកអធិការ អធិការរង និងមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី មានប្រសាសន៍ថា ការរៀបចំផែនការយុទ្ធសាស្រ្ត និងដាក់បទបញ្ជាដល់កម្លាំងនគរបាលសម្រាប់យកទៅអនុវត្តឲ្យចំគោលដៅ គឺផ្តោតសំខាន់លើការងារថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីលុបបំបាត់កាត់បន្ថយបញ្ហាក្មេងទំនើង គ្រឿងញៀន ចោរលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ស្របតាមគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បទល្មើសឲ្យបានទាបបំផុត។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បន្ដថា ជាពិសេសបន្តស្រាវជ្រាវក្តាប់មុខសញ្ញាមានដីកា ទើបចេញពីពន្ធនាគារ និងដាក់គោលដៅត្រួតពិនិត្យឆែកឆេរអាវុធគ្រឿងផ្ទុះនៅពេលយប់ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ និងរក្សាសាមគ្គីភាពផ្ទៃក្នុង បន្តការចុះផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំឲ្យបានទាន់ពេលវេលា បង្កើនការចេញល្បាតចល័តពួនស្ទាក់តាមតំបន់ងាយរងគ្រោះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង ពិសេសត្រៀមកម្លាំងនគរបាលនៅប៉ុស្តិ៍សេវាប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង សម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ និងការសំណូមពរ បន្តជម្រុញផ្សព្វផ្សាយតាមវេទិការសាធារណៈអំពីផលប៉ះពាល់ គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ បន្តអនុវត្តការចុះរឺតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង