សម្តេចធិបតី៖ ឆ្លងកាត់ការប្រឈមបញ្ហាថ្មីៗនេះ ធ្វើឱ្យកម្ពុជាឃើញកាន់តែច្បាស់នូវចំណុចខ្លាំង និងចំណុចដែលត្រូវពង្រឹងបន្ថែមលើវិស័យយោធា

ភ្នំពេញ៖ សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ឆ្លងកាត់ការប្រឈមបញ្ហាថ្មីៗនេះ ធ្វើឱ្យកម្ពុជាឃើញកាន់តែច្បាស់នូវចំណុចខ្លាំង និងចំណុចដែលត្រូវពង្រឹងបន្ថែមលើវិស័យយោធា ហើយការពង្រឹងវិស័យការពារជាតិនេះ គឺត្រូវបន្តធ្វើជាបន្តបន្ទាប់មិនឈប់នោះទេ។
សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើក ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
ពាក់ព័ន្ធនឹងការពង្រឹងវិស័យយោធា សម្ដេចបានបញ្ជាឱ្យធ្វើវិសោធនកម្មច្បាប់ចំនួនពីរ ក្នុងនោះមានច្បាប់ កាតព្វកិច្ចយោធាឆ្នាំ ២០០៦ ដែលត្រូវធ្វើរួចរាល់ និងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ខាងមុខ, ការធ្វើវិសធោធនកម្មនេះដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព ជាពិសេសការបំពេញ ពលទាហានថ្នាក់ក្រោមឱ្យបានគ្រប់គ្រប់គ្រាន់។ ទីពីរការធ្វើវិសោធនកម្មច្បាប់សោធន របស់យោធា៕

