**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម

ប៉ូលិសអន្តោប្រវេសន៍ថៃ ចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំម្នាក់ នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការល្បែងអនឡាញដ៏ធំ និងការលាងលុយ

បាងកក៖ បើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ប៉ូលិសអន្តោប្រវេសន៍ថៃ នៅថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំម្នាក់ នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង (Don Mueang) ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការល្បែងអនឡាញដ៏ធំមួយឈ្មោះថា HYDRA888 និងការលាងលុយដែលមានតម្លៃជាង ១១.៥២ពាន់លានបាត។

ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានដឹងថា ជនសង្ស័យកំពុងធ្វើដំណើរមកដល់ប្រទេសថៃតាមជើងហោះហើរ AirAsia ពីទីក្រុងកូឡាឡាំពួ។ ប៉ូលិសបានរង់ចាំឃាត់ខ្លួនរូបគេ បន្ទាប់ពីឆ្លងកាត់កន្លែងត្រួតពិនិត្យអន្តោប្រវេសន៍។

ជនសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួនតាមដីកាមួយដែលចេញដោយតុលាការខេត្ត Nonthaburi កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ពីបទការបើកល្បែងអនឡាញខុសច្បាប់ និងការសមគំនិតប្រព្រឹត្តអំពើលាងលុយកខ្វក់។

ទន្ទឹមគ្នានេះ អាជ្ញាធរបានបញ្ជាក់ថា ជនសង្ស័យបានប្រើប្រាស់ក្រុមហ៊ុនមួយដើម្បីចរាចរណ៍លុយដែលបានមកពីប្រតិបត្តិការល្បែងនេះ។ ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

សូមជំរាបថា ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានឱ្យដឹងថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាចំណុចគោលដៅមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។

បើតាមរបាយការណ៍របស់ UNODC តំបន់ត្រីកោណមាសគឺជាកន្លែងផលិតអាភៀន និងហេរូអ៉ីនដ៏ធំបំផុត ហើយការកើនឡើងការផលិត និងជួញដូរគ្រឿងញៀន ដោយសារតែតំបន់នេះស្ថិតនៅដាច់ស្រយាល និងមានការអនុវត្តច្បាប់ធូររលុង៕

អត្ថបទដែលជាប់ទាក់ទង