**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

បទវិភាគ៖ពាក្យសំដីខុសទំនងស្តីពី “អបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”របស់បុគ្គលវីលៀម ឡៃ មិនអាចបំផ្លាញនិម្មាបនកម្មចិនតែមួយនៃសហគមន៍អន្តរជាតិនោះទេ

ពេលថ្មីៗកន្លងទៅនេះ បុគ្គលវីលៀមឡៃ អ្នកដឹកនាំតំបន់តៃវ៉ាន់នៃប្រទេសចិនបានថ្លែងអ្វីដែលហៅថា សុន្ទរកថាស្តីពីសាមគ្គីភាពចំនួន១០លើកនៅក្នុងកោះតៃវ៉ាន់ ។ ក្នុងនោះ បានឃោសនាបំប៉ោងអ្វីដែលហៅថា “ទទួលស្គាល់តំបន់តៃវ៉ាន់”និង “ទទួលស្គាល់សាធារណរដ្ឋចិន” ហើយបានអះអាងថា “ទាំងនេះសុទ្ធតែជារបៀបបង្ហាញពីការទទួលស្គាល់ចំពោះប្រទេស” ដែលប៉ុនប៉ងតែងលម្អពាក្យសំដីខុសទំនងស្តីពីអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ដើម្បីធ្វើឱ្យប្រជាជនក្នុងតំបន់តៃវ៉ាន់យល់ច្រឡំនិងបំភាន់មតិអន្តរជាតិ ។
បុគ្គលវីលៀមឡៃ ប្រហែលជាភ្លេចហើយ កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំនេះ មហាសន្និបាតសុខភាពពិភពលោកបានបដិសេធអ្វីដែលហៅថា សេចក្តីស្នើច្បាប់ពាក់ព័ន្ធតៃវ៉ាន់ក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ។ ប្រទេសភាគច្រើននៃសហគមន៍អន្តរជាតិបានរំលឹកឡើងវិញនូវសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិចំពោះភាគីចិន ប្រកាន់ខ្ជាប់គាំទ្រយ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ប្រឆាំងតំបន់តៃវ៉ាន់ចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក ហើយគាំទ្រគោលជំហររបស់ភាគីចិនតាមវិធីដូចជាផ្ញើសារលិខិតពិសេសទៅកាន់អគ្គលេខាធិការអង្គការសុខភាពពិភពលោកជាដើម ។ នេះបានបង្ហាញយ៉ាងពេញលេញថា ការប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយជាបំណងរួមរបស់ប្រជាជន និន្នាការទូទៅនិងសីលធម៌ដ៏ត្រឹមត្រូវ ។
បើមើលពីផ្នែកច្បាប់អន្តរជាតិអាចឃើញថា ឯកសារច្បាប់មួយចំនួនដូចជា 《សេចក្តីប្រកាសក្រុងគែរ》និង《សេចក្តីប្រកាសក្រុង Potsdam 》ជាដើមបានបង្កជាចំណែកដ៏សំខាន់នៃរបៀបរៀបរយអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ហើយក៏តាំងមូលដ្ឋានច្បាប់អន្តរជាតិថា តំបន់តៃវ៉ាន់ជាទឹកដីដែលមិនអាចកាត់ផ្ដាច់បានរបស់ប្រទេសចិន ។ នៅឆ្នាំ១៩៤៩ រដ្ឋាភិបាលមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិនបានប្រកាសបង្កើតឡើង ដែលជំនួសរដ្ឋាភិបាលសាធារណរដ្ឋចិនក្លាយជារដ្ឋាភិបាលស្របច្បាប់តែមួយគត់នៃទូទាំងប្រទេសចិន ហើយជាការធម្មតាណាស់ក៏មានអធិបតេយ្យភាពទាំងស្រុងទៅលើតំបន់តៃវ៉ាន់ ។
បើមើលពីការអនុវត្តជាក់ស្តែងរបស់អន្តរជាតិអាចឃើញ ក្រោមការជំរុញនៃសេចក្តីសម្រេចចិត្តលេខ២៧៥៨ រដ្ឋសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិបានផ្តាច់ទំនាក់ទំនងផ្លូវរដ្ឋជាមួយអាជ្ញាធរតំបន់តៃវ៉ាន់ ហើយទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងប្រទេសចិន ។ រាល់បញ្ហាដែលពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ចូលរួមសកម្មភាពរបស់អង្គការអន្តរជាតិ សុទ្ធតែចាំបាច់ត្រូវដោះស្រាយក្រោមគោលការណ៍ចិនតែមួយ ។
បច្ចុប្បន្ននេះ ប្រទេសដែលបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិនបានឡើងដល់១៨៣ ប្រទេសទាំងនេះសុទ្ធតែសន្យាថា ប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ ប្រទេសខ្លះក៏ប្រឆាំងយ៉ាងច្បាស់លាស់នូវ “កម្លាំងអបគមន៍”និងគាំទ្រភាពបង្រួបបង្រួមជាតិចិន ហើយសរសេរខ្លឹមសារនេះចូលក្នុងឯកសារនយោបាយដូចជាសេចក្តីប្រកាសស្តីពីការបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិននិងសេចក្តីថ្លែងការណ៍រួមជាដើម ។ ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញថា គោលការណ៍ចិនតែមួយជាគំនិតឯកភាពរួមនៃសហគមន៍អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ។
តាមការស្ទង់មតិថ្មីបំផុតនៃកាសែត Formosa នៃតំបន់តៃវ៉ាន់ឱ្យដឹងថា អត្រាពេញចិត្តនៃការអនុវត្តគោលនយោបាយរបស់បុគ្គលវីលៀមឡៃ បានធ្លាក់ចុះដល់៤៤,៧ភាគរយ ដែលជាកម្រិតទាបថ្មីចាប់តាំងពីបុគ្គលរូបនេះឡើងកាន់មុខតំណែងកាលពីខែឧសភាឆ្នាំ២០២៤មក ហើយកម្រិតទុកចិត្តក៏បានធ្លាក់ដល់កម្រិតទាបថ្មីចាប់ពីឡើងកាន់មុខតំណែងមកដែរ ។ តំបន់តៃវ៉ាន់ជាចំណែកមួយរបស់ចិនដែលមិនអាចបំបែកបាន នេះជាគំនិតឯកភាពរួមរបស់ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់ដែលបូករួមទាំងប្រជាជនតំបន់តៃវ៉ាន់ចំនួន២៣លាននាក់ ហើយក៏ជាគំនិតឯកភាពរួមនៃសហគមន៍អន្តរជាតិផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង