ពិធីបើកសកម្មភាពរំលឹកខួប៨៨ឆ្នាំនៃសង្គ្រាមប្រជាជាតិចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងពិព័រណ៍ក្រោមប្រធានបទ«ដើម្បីរំដោះជាតិនិងសន្តិភាពពិភពលោក»បានរៀបចំធ្វើឡើងនៅទីក្រុងប៉េកាំង

ព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៥ពិធីបើកសកម្មភាពរំលឹកខួប៨៨ឆ្នាំនៃសង្រ្គាម
ប្រជាជាតិចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងពិព័រណ៍ក្រោមប្រធានបទ«ដើម្បីរំដោះជាតិនិងសន្តិភាពពិភពលោក»បានរៀបចំធ្វើឡើងនៅសារមន្ទីររំលឹកសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។លោកCaiQi
សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ
នីស្តចិននិងជាលេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមចិនបានថ្លែងសុន្ទរកថាព្រមទាំងប្រកាសបើកពិព័រណ៍។
លោកបានថ្លែងថាថ្ងៃនេះកាលពី៨៨ឆ្នាំមុនពួកយោធានិយមជប៉ុនបានបង្កើត
ព្រឹត្តិការណ៍Lugouqiaoដែលមានការប៉ុងទុកដែលបង្កការភ្ញាក់ផ្ញើលដល់ប្រទេសចិននិងអន្តរជាតិនិងធ្វើឱ្យសង្គ្រាមប្រឆាំងការឈ្លានពានប្រទេសចិនផ្ទុះឡើងទាំងស្រុង។យោធានិងប្រជាជនចិនក្រោកឈរឡើងដើម្បីប្រឆាំងនឹងពួកយោធាជប៉ុនដែលឈ្លានពានប្រទេសចិនបង្កើតជាសមរភូមិទិសបូព៌ាដ៏សំខាននៃសង្រ្គាមពិភព
លោកប្រឆាំងនឹងហ្វាស៊ីស។
ក្នុងខណៈខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសប្រទេសចិនបានរៀបចំ
ពិព័រណ៍ក្រោមប្រធានបទ«ដើម្បីរំដោះជាតិនិងសន្តិភាពពិភពលោក»ដើម្បីបង្ហាញ
ដោយគ្រប់ជ្រុងជ្រោយនូវដំំណើរការដែលប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនក្នុងរយៈពេល១៤ឆ្នាំក៏ដូចជាផ្តល់ជាវេទិកាដ៏សំខាន់សម្រាប់ធ្វើការអប់រំ
អំពីការស្នេហាជាតិនិងការអប់រំអំពីប្រពៃណីនៃបដិវត្តន៍៕

