ស្ថានទូតអាមេរិកនៅភ្នំពេញ ចូលរួមអបអរសាទរគម្រប់ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូនីស្កូ

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមផ្លូវការរបស់ខ្លួនស្ថានទូតអាមេរិកនៅភ្នំពេញ សូមចូលរួមអបអរសាទរគម្រប់ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូនីស្កូ។
សូមជម្រាបថា ការសម្រេចដាក់រតនសម្បត្តិរបស់កម្ពុជា «ប្រាសាទព្រះវិហារ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ការសម្រេចរបស់អង្គការយូណេស្កូ គឺជាជោគជ័យដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

