**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ថ្មីលោកស្រី ផែថងថាន ឈិនៈវ័ត អះអាងថា ប្រទេសថៃនឹងពន្យារពេលប្រគល់វត្ថុបុរាណចំនួន២០មកកម្ពុជាវិញ

បាងកក៖ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS រដ្ឋមន្ត្រីក្រសួងវប្បធម៌ទើបប្រសូត្រថ្មីថ្មោង គឺលោកស្រី ផែថងថាន ឈិនៈវ័ត បានអះអាងកាលពីថ្ងៃទី៤ ខែកក្កដាថា ប្រទេសថៃនឹងពន្យារពេលប្រគល់វត្ថុបុរាណចំនួន២០មកកម្ពុជាវិញ ដោយសារតែការកើនឡើងខ្លាំងនៃភាពតានតឹងព្រំដែនរវាងប្រទេសទាំងពីរ គាប់ជួនក្រសួងវប្បធម៌ថៃ ក៏ជួបបញ្ហាខ្វះថវិកាថែមទៀត។

លោកស្រី ផែថងថាន បានអះអាងថា៖«ក្រសួងវប្បធម៌បានសម្រេចចិត្តពិនិត្យមើលឡើងវិញនូវការប្រគល់វត្ថុបុរាណទាំងនោះទៅកម្ពុជាវិញ ដោយពិចារណាលើទំនាក់ទំនងទ្វេភាគី ដែលកំពុងតែតានតឹងខ្លាំង។ ដូច្នេះហើយ មិនមាន[ការបញ្ជូនវត្ថុបុរាណទៅកម្ពុជា]វិញទេ នៅពេលនេះ»។ ការអះអាងក្តែងៗរបស់លោកស្រី ផែថងថាន គឺធ្វើឡើងក្នុងថ្ងៃដំបូងតែម្តង ដែលលោកស្រីឈានជើងចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ក្រោយតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រីត្រូវបានព្យួរដោយតុលាការធម្មនុញ្ញ រង់ចាំចេញសេចក្តីសម្រេចចុងក្រោយ។

តាមពិតទៅ កម្ពុជា-ថៃ គ្រោងនឹងរៀបចំពិធីមួយនៅរាជធានីបាងកកប្រទេសថៃ នាចុងខែកក្កដានេះ ស្តីពីការប្រគល់វត្ថុបុរាណមកឱ្យកម្ពុជា ហើយឈានចូលខែសីហា ភាគីថៃនឹងចាប់ផ្តើមបញ្ជូនមកកម្ពុជា។

សូមរំឭកថា គណៈរដ្ឋមន្ត្រីក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានអនុម័តការប្រគល់វត្ថុបុរាណទាំង ២០មកកម្ពុជាវិញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ តាមសំណើរបស់ក្រសួងវប្បធម៌កម្ពុជា។ សេចក្តី សម្រេច នេះ ផ្អែក លើ ការ វាយ តម្លៃ ខ្ពស់ដោយស្ថាប័នវិចត្រសិល្បៈ និងអ្នកជំនាញឯករាជ្យ ដែលបាន បញ្ជាក់ ថា  វត្ថុ ទាំង នោះ មាន ប្រភព មកពី កម្ពុជា។

យ៉ាង ណា ក៏ ដោយ ពេលនេះស្រាប់តែថៃប្តូរចិត្តលឿនដូចរន្ទះ ដោយរដ្ឋមន្រ្តីក្រសួងវប្បធម៌ថ្មីគឺលោកស្រី ផែថងថាន បានអះអាង ថា ដំណើរការ នេះ ត្រូវ បាន ផ្អាក ទៅវិញ ដោយ សារ តែ ការ រឹតត្បិតថវិកា ចំពេលមានភាពតានតឹងនៅតាមតំបន់ព្រំដែន។

លោកស្រីនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា៖« បញ្ហា នេះ កំពុង ស្ថិត ក្នុង ដំណាក់កាល បញ្ហាថវិកា ក្រោម នាយកដ្ឋាន វិចិត្រសិល្បៈ ប៉ុន្តែ ខ្ញុំ បាន ទទួល ដំណឹង ថា ថវិកា ឆ្នាំ នេះមិន គ្រប់គ្រាន់ទេ ហើយ ដោយសារ វា មិន ត្រូវ បាន គេ ចាត់ ទុក ជា រឿង បន្ទាន់ នោះ ក្រសួង មិន អាច ស្នើសុំ ថវិកា បាន ទេ ។ យើងនឹងត្រូវពិនិត្យមើលបញ្ហានេះឡើងវិញ។ វាប្រហែលជាចាំបាច់ក្នុងការដាក់សំណើថវិកាថ្មីតាមរយៈក្រសួង ហើយរាយការណ៍ទៅគណៈរដ្ឋមន្ត្រី ដើម្បីគាំទ្រដំណើរការនេះ»។ គួរបញ្ជាក់ថា វត្ថុបុរាណចំនួន២០នោះ ភាគច្រើនជាចម្លាក់តូចៗ ក្នុងចំណោមវត្ថុបុរាណចំនួន៤៣ ដែលត្រូវបានរត់ពន្ធចេញពីប្រទេសកម្ពុជា ប៉ុន្តែវត្ថុបុរាណចំនួន២៣បានប្រគល់មក កម្ពុជា វិញហើយ កាលពី ឆ្នាំ ២០០៨ និង ២០១៥៕

អត្ថបទដែលជាប់ទាក់ទង