**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនទូរសព្ទពីរនាក់ដែលបានក្លែងអត្តសញ្ញាណលើស៊ីមកាតទូរសព្ទជាច្រើនលេខ

ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ឈ្មោះ យ.ទ.ព និងឈ្មោះ ប.ល.ស ភេទប្រុស អាយុ ៣០ឆ្នាំ ជាបុគ្គលិកផ្នែកលក់និងចែកចាយស៊ីមកាត។
ជនសង្ស័យទាំង០២បានសារភាពថា ពួកគេពិតជាលក់ និងចែកចាយស៊ីមកាតទូរសព្ទ ដោយធ្វើការក្លែងបន្លំកាត់តរូបភាព និងអត្តសញ្ញាណដើម្បីបញ្ចូលទៅក្នុងទិន្នន័យព័ត៌មានស៊ីមកាតទូរសព្ទ ដែលសរុបកន្លងមកពួកគេបានក្លែងអត្តសញ្ញាណលើស៊ីមកាតបានជាង ៦០០លេខ ដែលផ្ទុយទៅនឹងគោលការណ៍របស់ក្រុមហ៊ុនទូរសព្ទចល័ត ក៏ដូចជាផ្ដល់លក្ខណៈងាយស្រួលដល់ជនល្មើសក្នុងការយកលេខទូរសព្ទទៅប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត ឬប្រព្រឹត្តបទល្មើស។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ខាងលើ នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

នាយកដ្ឋានសូមជម្រាបជូនសាធារណជនថា ការបញ្ចូលទិន្នន័យដោយទុច្ចរិត ទៅក្នុងប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តិ ត្រូវផ្ដន្ទាទោសពី០១ឆ្នាំទៅ ០២ឆ្នាំ នេះបើយោងតាមជំពូកទីពីរមាត្រា៤២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១០១ នៃច្បាប់ទូរគមនាគម៍ បានចែងថា ការយកអត្តសញ្ញាណតតិយជន ដោយប្រើប្រាស់ប្រព័ន្ធទូរគមនាគម៍ ក្នុងកាលៈទេសៈដែលនាំឲ្យមាន ការចោទប្រកាន់ខាងព្រហ្មទណ្ឌ ចំពោះតតិយជននោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំទៅ០៣ឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ ៦លានរៀល។

នាយកដ្ឋាន សូមអំពាវនាវ ដល់បណ្ដាអ្នកលក់ និងអ្នកចែកចាយស៊ីមកាតទូរសព្ទទាំងអស់ សូមបញ្ឈប់ជាបន្ទាន់ នូវការចែកចាយឬលក់ស៊ីមកាតដែលមានអត្តសញ្ញាណមិនត្រឹមត្រូវ បើពុំដូច្នោះទេ នឹងអាចប្រឈមមុខតាមផ្លូវច្បាប់ដូចជនទាំង០២នាក់ខាងលើ។

អត្ថបទដែលជាប់ទាក់ទង