រដ្ឋមន្ត្រីការបរទេសColombian លាលែងភារកិច្ច ដោយសារជម្លោះស្ដីពីការទម្លាក់កិច្ចសន្យាបោះពុម្ពលិខិតឆ្លងដែន

(បរទេស)÷ ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសColombian លោកស្រី Laura Sarabia បានប្រកាសលាលែងភារកិច្ចនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានជម្លោះជុំវិញការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការផ្លាស់ប្តូរកិច្ចសន្យាដែលទាក់ទងនឹងការបោះពុម្ពលិខិតឆ្លងដែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters
លោកស្រី Sarabia បានបង្ហាញពីការមិនពេញចិត្តជាមួយនឹងសេចក្តីសម្រេចថ្មីៗ និងបានបញ្ជាក់ថា ការលាលែងភារកិច្ចរបស់នាង គឺដោយសារ “សុចរិតភាពផ្ទាល់ខ្លួន និងការគោរពដល់ស្ថាប័ន”។
Sarabia គឺជាអតីតប្រធានការិយាល័យរបស់ប្រធានាធិបតី Gustavo Petro ហើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសកាលពីខែមករា។ ប្រធានាធិបតី Petro បានសរសើរនាងថាជាសមាជិកសំខាន់ម្នាក់ក្នុងយុទ្ធនាការ និងបានសង្ឃឹមឲ្យនាងប្រកបដោយជោគជ័យ។
អត្ថបទពីកញ្ញា ហេង គីមជូ
