លោកជំទាវ ជូ ប៊ុនអេង អញ្ជើញបិទសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី ការបង្កាទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ចនិងរំលោភបំពានផ្លូវភេទកុមារ លើប្រព័ន្ធអនឡាញ

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានអញ្ជើញជាកិត្តិយសក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពី “ការបង្កាទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ចនិងរំលោភបំពានផ្លូវភេទកុមារ លើប្រព័ន្ធអនឡាញ” នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
ពិធីនេះដែរ រៀបចំដោយអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សហការរៀបចំនិងគាំទ្រដោយអង្គការ ដែនដីមនុស្សហូឡង់ និងអង្គការ APLE រយៈពេលមួយថ្ងៃនៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីប្រូលធាតុចូលអំពី ផលជះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍ ការងារបង្ការទប់ស្កាត់។
សិក្ខាកាមដែលចូលរួមមាន លោកជំទាវ ឯកឧត្តម លោក លោកស្រី តំណាង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ តំណាងគណៈអភិបាល និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.រ.ប.ជ/គ.ខ.ប.ជ) រាជធានី ខេត្ត ចំនួន៤ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តបាត់ដំបង និងខេត្តក្រចេះ តំណាងមន្ទីរសង្គមកិច្ចខេត្តកណ្តាល និងលោក លោកស្រី អញ្ជើញពីខណ្ឌចំនួន ០៤ ក្នុងរាជធានីភ្នំពេញ រួមមានខណ្ឌច្បារអំពៅ ដូនពេញ ឬស្សីកែវ ៧មករា តំណាងអង្គការ APLE និងអង្គការ Terre des Homme Netherland សរុប ៥៥រូប ៕

