ពលរដ្ឋរាប់ពាន់នាក់ទាមទារឱ្យនាយករដ្ឋមន្រ្តីថៃ Paetongtarn Shinawatra ចាកចេញពីតំណែង ព្រោះវិវាទព្រំដែនជាមួយកម្ពុជា

(បាងកក)÷ នៅថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ ការតវ៉ាដ៏ធំបំផុតតាំងពីគណបក្ស Pheu Thai ឡើងដឹកនាំរដ្ឋាភិបាលក្នុងឆ្នាំ ២០២៣ បានកើតឡើងនៅទីក្រុងបាងកក ខណៈពលរដ្ឋរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាដើម្បីទាមទារឱ្យនាយករដ្ឋមន្រ្តីPaetongtarn Shinawatra ចាកចេញពីតំណែង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានReuters
ការតវ៉ានេះកើតឡើងបន្ទាប់ពីមានការលេចឯកសារសំលេងជជែកទូរស័ព្ទមួយ ដែលនាងបេតុងតានត្រូវបានចោទប្រកាន់ថាបានរិះគន់ឧបនាយកយោធាថៃ និងបង្ហាញភាពគោរពចំពោះអតីតនាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន។
ក្រុមអ្នកតវ៉ានាំមុខដោយក្រុមជនជាតិនិយម បានគាំទ្រនូវការចោទប្រកាន់ថា គ្រួសារShinawatra ត្រូវបានលោកហ៊ុន សែនគ្រប់គ្រង។ ពួកគេបានស្ដែងការតវ៉ាផ្ទាល់មុខនៅចំណុចរូបសំណាក Victory Monument ដោយហៅឈ្មោះនាយករដ្ឋមន្រ្តីថៃថា “Paetongtarn Shinawatra ចាកចេញ!”
បញ្ហានយោបាយនេះកំពុងបង្កការអូសបន្លាយទៅលើស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច នៅពេលដែលបេតុងតានកំពុងប្រឈមនឹងការចាកចេញរបស់គណបក្សជាដៃគូ និងសំណើចេញពីសភាដើម្បីត្រួតពិនិត្យសកម្មភាពរបស់នាង។
អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន ក៏បានចេញមុខវិវាទជាសាធារណៈ ជាមួយនាងបេតុងតានផងដែរ ក្នុងសុន្ទរកថារយៈពេលប៉ុន្មានម៉ោង ដែលស្ថាប័នការបរទេសថៃបានហៅថា ជាស្ថានការណ៍ “មិនធម្មតា” ហើយថាប្រទេសថៃចង់ដោះស្រាយដោយការទូត។
អត្ថបទពីកញ្ញា ហេង គីមជូ
