កងយោធាសហរដ្ឋអាមេរិកបង្កើតតំបន់សន្តិសុខថ្មីពីរនៅព្រំដែនជាមួយMexico

(វ៉ាស៊ីនតោន)÷ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការពារជាតិអាមេរិក (Pentagon) នឹងបង្កើតតំបន់យោធាថ្មីពីរនៅព្រំដែនជាមួយប្រទេសMexico ដែលអនុញ្ញាតឲ្យទាហានអាចបង្កប់ និងឃាត់ខ្លួនអ្នកចូលមកព្រំដែនដោយខុសច្បាប់ ឬអ្នកបំពានលើដីធ្លីបានបណ្តោះអាសន្ន។
តំបន់ដំបូងមានប្រវែងប្រមាណ ៤០២ គីឡូម៉ែត្រថ្មីតាមដងទន្លេ Rio Grande នៅរដ្ឋតិចសាស់ ត្រូវគ្រប់គ្រងដោយ Joint Base San Antonio។ តំបន់ទីពីរនៅជិតទីក្រុង Yuma រដ្ឋអារីហ្សូនា(Arizona) គ្រប់គ្រងដោយ Marine Corps Air Station Yuma។
ការបង្កើតតំបន់ទាំងនេះគឺជាផ្នែកមួយនៃយុទ្ធនាការឃោសនាចុះឆ្នោតរបស់ប្រធានាធិបតី Donald Trump ក្នុងឆ្នាំ ២០២៤ ដោយផ្តោតលើការត្រួតពិនិត្យការចូលមកពីរទេសបរទេស។ ទោះបីជាអាជ្ញាកណ្តាលនៅរដ្ឋ New Mexico និង Texas បានបដិសេធករណីចោទប្រកាន់ចំពោះជនចំណាកស្រុក ដោយឲ្យហេតុថាពួកគេមិនដឹងថាគឺជាតំបន់យោធា ប៉ុន្តាក៏មានជនចំណាកស្រុកប្រមាណ១២០នាក់ទទួលស្គាល់បទល្មើស និងមានការផ្ដន្ទាទោសមួយចំនួនកើតឡើងផងដែរ។
បច្ចុប្បន្ន មានទាហានប្រមាណ ១១,៩០០ នាក់នៅព្រំដែន។ ចំនួនអ្នកឆ្លងព្រំដែនដោយខុសច្បាប់បានធ្លាក់ចុះយ៉ាងច្រើន នេះអាចជារឿងពាក់ពន្ធនឹងគោលនយោបាយបិទបដិសេធសិទ្ធិសុំស្របច្បាប់របស់រដ្ឋាភិបាល Biden ក្នុងឆ្នាំ ២០២៤ និងការត្រួតពិនិត្យធ្ងន់ធ្ងរជាងមុនពីម្ចាស់អំណាចMexico។
អត្ថបទពីកញ្ញា ហេង គីមជូ
