**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញធ្វើសេចក្ដីរាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ស្ដីពីការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋបាលដែនដី និងការអភិវឌ្ឍមូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៥**ឯកឧត្តម មាន ចាន់យ៉ាដា ដឹកនាំបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ**ក្រុមបុរាណវិទូ Albania និងស្វីស រកឃើញទីស្នាក់ការចាស់បំផុតលើបឹងនៅអឺរ៉ុប**ក្រុមស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះ Air India ផ្ដោតលើសកម្មភាពនាយកម៉ាស៊ីន បន្ទាប់ពីអាសន្នបាត់សម្ពាធ និងធ្លាក់ចុះ ស្លាប់ ២៦០នាក់**ក្រុមហ៊ុន Meta និងអ្នកវិនិយោគឈានដល់កិច្ចព្រមព្រៀងបញ្ចប់ការកាត់ក្ដីរឿងរ៉ាវឯកជនភាពសរុប ៨ ពាន់លានដុល្លារ**ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបដិសេធចំពោះជនខិលខូចប្រើប្រាស់រូបនិងឈ្មោះ ឯកឧត្តម ហេង សួរ ក្នុងចេតនាឆបោកសាធារណជន**ឯកឧត្តម ស៊ុន មេសា ៖ ពលករខ្មែរ ដែលវិលមកពីប្រទេសថៃជាង១ម៉ឺននាក់ទទួលបានការងារធ្វើភ្លាមៗ**ឯកឧត្តម សួន រចនា និងលោក ឈិន សេងងួន អញ្ជើញក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាលធ្វើបច្ចុប្បន្នភាពអំពីបែបបទ នីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន**ឯកឧត្តម នួន ផារ័ត្ន ទទួលថវិកាពីមន្ទីរ អង្គភាព និងសប្បុរសជននានា នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម(ទិវា៨ឧសភា) ឆ្នាំ២០២៥ និងខួបលើកទី៧០**គណៈកម្មការអឺរ៉ុប ផ្អាកការស៊ើបអង្កេតលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់មហាសេដ្ខី អ៊ីឡុន ម៉ាស សម្រាប់ការរំលោភលើច្បាប់តម្លាភាពឌីជីថល**រុស្ស៉ីប្រគល់ឱ្យអ៊ុយក្រែន នូវសាកសពទាហានចំនួន១០០០នាក់ទៀត ក្រោមកិច្ចព្រមព្រៀងមួយដែលសម្រេចបានអំឡុងកិច្ចពិភាក្សាសន្តិភាពកាលពីខែមុន**ការនាំចេញរបស់សិង្ហបុរីបានកើនឡើង១៣ភាគរយនៅក្នុងខែមិថុនា ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន**ផ្លូវឡើងភ្នំខ្នងផ្សារបានចាក់ដីពង្រាបបានរួចរាល់ អាចធ្វើដំណើរបានងាយស្រួលឆ្ពោះទៅការបង្កើតអនាគតថ្មីសម្រាប់តំបន់សហគមន៍**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​ ស្ដីពី​យុទ្ធនាការ​បោសសម្អាត​ការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**នាយឧត្តមសេនីយ៍ ស ថេត បញ្ជាទៅមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យាជាបន្ទាន់ និងបន្តចាត់វិធានការបិទវេបសាយទាក់ទងទៅនឹងលេងល្បែងអនឡាញ**ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន!**អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ**អគ្គនាយកដ្ឋានពន្ធនាគារ ចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ ដល់មន្ត្រី និងជនជាប់ឃុំ ជាង៥ម៉ឺននាក់!**អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីថា សហភាពអឺរ៉ុបកំពុងផ្តល់មូលនិធិមរណៈដល់អ៊ុយក្រែន ដោយការចំណាយសម្រាប់អាវុធ ដែលត្រូវបានបញ្ជូនទៅទីក្រុងគៀវ

បណ្ណាល័យមេគង្គ-ឡានឆាងទី៣ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅសាលាបឋមសិក្សាព្រែកលៀប

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បណ្ណាល័យមេគង្គ-ឡានឆាងទី៣ដែលស្ថិតនៅក្នុងសាលាបឋមសិក្សាព្រែកលៀប ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ក្នុងនាមមូលនិធិសប្បុរសធម៌សុខភាពសាធារណៈបេកាំង និងមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេសដែលជាម្ចាស់ជំនួយ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសរំលេចថា បណ្ណាល័យមេគង្គ-ឡានឆាងទី៣មិនត្រឹមដើរតួនាទីជាឃ្លាំងឯកសារសម្រាប់អំណានពេញមួយជីវិតដល់សិស្សានុសិស្ស សាធារណជន និងអ្នករៀនភាសាចិនប៉ុណ្ណោះទេ ថែមទាំងជាវេទិកាចែករំលែកវប្បធម៌អំណាន និងជាមជ្ឈមណ្ឌលកំសាន្តប្រកបដោយពុទ្ធិនិងបទពិសោធន៍មហាសាលពីប្រទេសចិនថែមទៀតផង។
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិននិងកម្ពុជា គឺជាមិត្តជិតស្និទ្ធ និងជាគំរូជោគជ័យនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ កម្ពុជាតែងតែជាអ្នកគាំទ្រដ៏រឹងមាំ និងជាអ្នកចូលរួមយ៉ាងសកម្មនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ហើយប្រទេសចិន និងកម្ពុជាបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្រោមក្របខណ្ឌឡានឆាង-មេគង្គ។ ក្នុងខែមេសា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនមកកាន់ប្រទេសកម្ពុជា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការពន្លឿនការកសាងសហគមន៍ឡានឆាង-មេគង្គ ជាមួយនឹងអនាគតរួមគ្នាសម្រាប់សន្តិភាពនិងវិបុលភាព។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏បានគូសបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៥នេះ បានឈានចូលដល់វ័យ១០ឆ្នាំហើយ ប្រទេសចិនមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានិងបណ្តាប្រទេសដទៃទៀតតាមដងទន្លេមេគង្គ ដើម្បីបង្កើត «កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ2.0» និងតាមរយៈគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត ជួយប្រទេសនានាឱ្យសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ធ្វើឱ្យមានការផ្លាស់ប្តូរសង្គម និងវប្បធម៌កាន់តែស៊ីជម្រៅ និងលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ព្រមទាំងមិត្តភាពរវាងប្រជាជននិងប្រជាជន ដើម្បីលើកកម្ពស់ការកសាងសហគមន៍ឡានឆាង-មេគង្គ ជាមួយនឹងអនាគតរួមគ្នាសម្រាប់ជាតិរៀងៗឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។
ក្នុងនាមអាណាព្យាបាល សិស្សានុសិស្ស គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ លោកស្រី ហុក ច័ន្ទឌី នាយិកាស្តីទីសាលាបឋមសិក្សាព្រែកលៀបបានថ្លែងដោយក្តីរីករាយថា សោភណភាពដ៏ល្អប្រសើររបស់បណ្ណាល័យ បានលើកទឹកចិត្តដល់អាណាព្យាបាលនិងសិស្សានុសិស្សជាច្រើនបានចុះឈ្មោះដើម្បីត្រៀមខ្លួនរួចរាល់ក្នុងការចូលអានសៀវភៅទាំងភាសាខ្មែរ ទាំងភាសាចិនប្រកបដោយឯកសាសំបូរបែបបម្រើលើសពីកម្រិតនៅបឋមសិក្សា និងបានបម្រើដល់ការយល់ដឹងកាន់តែទូលំទូលាយពីអភិបាលកិច្ចប្រទេសចិន ទស្សនវិជ្ជាចិន និងវប្បធម៌ចិន រួមជាមួយឯកសារមហាសាលដទៃទៀតពីប្រទេសចិនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង