រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំខួបអនុស្សាវរីយ៍លើកទី១៨ ទិវាអតីតយុទ្ឋជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២៥
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ២២ ខែមិថុនា នេះ បានរៀបចំខួបអនុស្សាវរីយ៍លើកទី១៨ ទិវាអតីតយុទ្ឋជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត ដោយមានការចូលរួមពីស្នងការ មេបញ្ជាការគ្រប់កងឯកភាព លោកប្រធានមន្ទីរអង្គភាព លោកអភិបាលក្រុង ស្រុក ស្នងការរង អធិការនគរបាលក្រុង ស្រុក និងបងប្អូនអតីតយុទ្ធជន និងនិវត្តជន ចំនួន ២០០ នាក់។
ក្នុងឱកាសរៀបចំទិវាទិវាអតីតយុទ្ឋជនកម្ពុជាលើកទី១៨នេះផងដែរ ឯកឧត្តម អ៊ុំ រាត្រី ប្រធានកិត្តិយស ស.អ.ក ខេត្ត បានផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ក្នុងម្នាក់ទទួលបាន អង្ករ ២៥ គ.ក មីជាតិ១កេស ទឹកត្រី១យួរ ទឹកសុីអុី១យួរ និងថវិកា ៥០០០០រៀល ៕