**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង

អណ្តូងទឹកស្អាត ផ្លូវថ្នល់ អាហាររូបករណ៍សិស្សក្រីក្រ ដែលជាគម្រោងរេដបូក កំពុងជួយដល់ជីវភាពប្រជាសហគមន៍អេកូរទេសចរណ៍ជីផាតកាន់តែល្អប្រសើរ

កោះកុង៖ អណ្តូងទឹកដ៏ធំ ដែលផ្ទុកទឹកជាងមួយម៉ឺនលីត្រ និងជាទឹកស្អាតត្រូវបាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងដែលបានកសាងឡើងនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុងកំពុងបានផ្តល់ភាពងាយស្រួលដល់ប្រជាសហគមន៍ប្រើប្រាស់ដោយមិនត្រូវចំណាយថវិការហើយ និងពិសេសមានទឹកស្អាតប្រើប្រាស់ទៀតផង។

ក្រុមប្រជាសហគមន៍អេកូរទេសចរណ៍ជីផាត ដែលធ្លាប់តែជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ នារដូវប្រាំងនោះអាចប្រើប្រាស់ទឹកអណ្តូងដ៏ធំនេះដោយពុំមានខ្វះខាតទាំងរដូវប្រាំង ឬរដូវវស្សាសោះឡើយ។អណ្ដូងខ្នាតធំ ដើរដោយប្រព័ន្ធសូឡា និងបូមទឹកដោយស្វ័យប្រវត្តិមួយនេះ ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន ដាក់សម្ពោធឱ្យប្រើប្រាស់ កាលពីពាក់កណ្តាល ខែមករា ឆ្នាំ២០២៣។

លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានឱ្យដឹងនៅថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ២០២៥ថា៖ការកសាងអណ្តូងទឹកនេះសម្រាប់ជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលជួបកង្វះខាតទឹកស្អាតប្រើប្រាស់ពិសេសនារដូវប្រាំងដែលមានភូមិមួយក្នុងចំណោមភូមិចំនួន៤ក្នុងឃុំ ជីផាត តែងជួបបញ្ហាទឹកប្រើប្រាស់ ដែលកាលនោះបើកាលណាគេជីកអណ្តូងទឹកទៅតែង មានសារជាតិកំបោរ និង ជាតិច្រេះមិនអាចប្រើប្រាស់កើត។តែអណ្តូងទឹករបស់គម្រោងរេដបូកនេះ ក្រៅពីជួយដល់សុខភាពពួកគាត់ហើយ នៅជួយដល់ការមិនត្រូវចំណាយថ្លៃទឹកប្រើប្រាស់ប្រចាំថ្ងៃថែមទៀត។

តាមរយៈគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងនេះដែរកន្លងមកក្រៅពីបានជួយអណ្តូងទឹកនេះ នៅបានជួយដល់អាហាររូបករណ៍កូនសិស្សក្រីក្រ ផ្លូវថ្នល់ចំនួន៣ខ្សែ ជួយដល់សាលារៀន មណ្ឌលសុខភាព និង សមិទ្ធផលមួយចំនួនទៀតដែលសុទ្ធសឹងជួយដល់ប្រជាសហគមន៍រហូតមកដល់ពេលនេះ ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំល្អប្រសើរ និងជីវភាពប្រជាជនលើកកម្ពស់ជាបន្តបន្ទាប់។

លោកបានប្រាប់ថា”ទឹកនេះយើងបានធ្វើតេសហើយជាទឹកសុវត្តិភាពសម្រាប់ពលរដ្ឋប្រើប្រាស់ និងវាមានជម្រៅជីកជាង៦០ម៉ែត្រ។អណ្ដូងទឹកខ្នាតធំនេះ មានចំណុះមួយម៉ឺនលីត្រ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋយ៉ាងពេញទីជាង១៨០គ្រួសារ”។

ឯកឧត្តមខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា តាមរយៈការអភិវឌ្ឍន៍ជីវភាពប្រជាសហគមន៍ជាមួយដៃគូ និងតាមរយៈគម្រោងរេដបូកពិតជាមានសារៈសំខាន់សម្រាប់ឆ្លើយតបទៅនឹងជីវភាពប្រជាពលរដ្ឋពិសេសបានជួយទប់ស្កាត់ និងការពារធនធានធម្មជាតិ។កិច្ចការពារអភិរក្សធនធានធម្មជាតិនេះដែរគឺទាល់តែបងប្អូនប្រជាសហគមន៍មានជីវភាពល្អប្រសើរផងដែរ។

មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ដែរថាសម្រាប់អណ្តូងទឹកដែលជាអំណោយគម្រោងរេដបូកនេះដើរដោយថាមពលពន្លឺព្រះអាទិត្យ និងម៉ូទ័រទឹកប្រើដោយសូឡា ដោយក្នុងនេះគឺទី១វាបានជួយដល់ការប្រែប្រួលអាកាសធាតុផង និងទី២ជួយដល់ជីវភាពពួកគាត់ផង។ទាំងអស់នេះបើកាលណាគាត់មានភាពងាយស្រួលរស់នៅ ជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ល្អប្រសើរ ពេលនោះហើយពួកគាត់មិនចាំបាច់ងាកទៅរកចូលព្រៃកាប់ឈើ ចូលព្រៃចាប់សត្វព្រៃឡើយ”។

ឯកឧត្តមបានថ្លែងដែរថានាពេលបច្ចុប្បន្នក្រសួងបរិស្ថានបានយកចិត្តទុកដាក់ការអភិវឌ្ឍន៍ជីវភាពសហគមន៍នេះតាមរយៈក្នុងនេះទី១ជំរុញជីវភាពសហគមន៍ដោយបង្កើតមុខរបរ ពួកគាត់អាចដាំបន្លែ ចិញ្ចឹមសត្វ ឬបង្កើតទេសចរណ៍ធម្មជាតិដែលអាចចំណូលបានល្អប្រសើរជាងការចូលព្រៃដែលប្រឈមនឹងផ្លូវច្បាប់។

អ្នកស្រី កងណាំ ប្រជាសហគមន៍មួយរូបបានលើកឡើងថាបន្ទាប់ពីបានអំណោយអណ្តូងទឹកនេះបានជួយច្រើនណាស់ដល់ក្រុមគ្រួសារគាត់ ពោលគឺមិនចាំបាច់ទៅរកដងទឹកតាមប្រភពទឹកទីកន្លែងឆ្ងាយៗឡើយដោយអ្នកស្រីគ្រាន់តែតប្រព័ន្ធទឹកនេះហើយ អាចប្រើប្រាស់បានគ្រប់ពេលវេលា។ក្រៅពីនេះមិនចាំបាច់ចំណាយថ្លៃទឹកដូចមុនទៀតពោលគឺគេប្រើមិនបានយកថវិការអ្វីដែរ។

គួរបញ្ជាក់ថាបើតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងនាកន្លងមកថាគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងដែលបានជួយអណ្តូង ទឹកស្អាតនេះគឺក្រោយការធ្វើតេស្តបង្ហាញថាជាទឹកអណ្តូង គ្មានសារធាតុអាសេនិច,ទឹកពុំមានកំហាប់កំបោរ ហើយទឹកគ្មាន ច្រេះដែលជាទឹកស្ថិតនៅក្នុង កម្រិតល្អប្រើប្រាស់គ្មានគ្រោះថ្នាក់។តាមរយៈអណ្តូងទឹកនេះដែរបានជួយសម្រួលច្រើនដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទឹក និងវាជាទឹកស្អាតធានាបាននូវសុខភាពផង៕

អត្ថបទដែលជាប់ទាក់ទង