នាយករដ្ឋមន្រ្តីថៃស្ថិតក្រោមសម្ពាធខ្លាំង បន្ទាប់ពីលេចធ្លាយសំឡេងទូរស័ព្ទជាមួយលោកហ៊ុន សែន

(បាងកក)÷ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីថៃ អ្នកស្រី Paetongtarn Shinawatra កំពុងប្រឈមនឹងសម្ពាធអោយលាឈប់ពីមុខតំណែង បន្ទាប់ពីមានការលេចធ្លាយសំឡេងទូរស័ព្ទ ១៧ នាទីជាមួយអតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។
ក្នុងសំឡេងនោះ នាងបានបញ្ចេញមតិរិះគន់កងទ័ពថៃ ខណៈកំពុងមានវិវាទព្រំដែនដែលនាំឲ្យយោធាកម្ពុជាម្នាក់ស្លាប់។ ការលេចសំឡេងបានធ្វើឲ្យប្រជាជនខឹងខាង និងគណបក្សដៃគូរ Bhumjaithai បោះបង់ចេញពីរដ្ឋាភិបាល។
លោកហ៊ុន សែនទទួលស្គាល់ថាបានចែករំលែកសំឡេងនោះ ហើយបង្ហោះសាធារណៈ។ នាយករដ្ឋមន្រ្តីថៃបានសុំទោស ដោយនិយាយថាសំឡេងនោះគ្រាន់តែជាវិធីចរចាសន្តិភាពប៉ុណ្ណោះ មិនមែនទុកឲ្យខាងកម្ពុជាធ្វើអ្វីដោយសេរីទេ។
វិវាទព្រំដែនកំពុងរឹតត្បិត ខណៈទាំងពីរប្រទេសបន្តបញ្ជូនកងទ័ព ទប់ស្កាត់ពាណិជ្ជកម្ម និងប្រើយុទ្ធនាការជាតិ។

អត្ថបទពីកញ្ញា ហេង គីមជូ
