អភិបាលខេត្តបាត់ដំបង អញ្ជើញអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២៥

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២៥ ប្រារព្ធធ្វើឡើងនៅស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង។
ពិធីនេះក៏មានការចូលរួមដោយ លោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាអនុប្រធានកិត្តិយស ស.អ.ក ខេត្ត ឯកឧត្តម សាត គឹមសាន ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាអនុប្រធានកិត្តិយស ស.អ.ក ខេត្ត លោកឧត្តមសេនីយយ៍ទោ ដាញ់ អេងប៊ុនចាន់ ប្រធាន ស.អ.ក ខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ឯកឧត្តម លោកអនុប្រធាន ស.អ.ក ខេត្ត លោកអភិបាល ក្រុង ស្រុក និងជាប្រធានកិត្តិយស ក្រុង ស្រុក និងអតីតយុទ្ធជនចំនួនប្រមាណ២០០ រូបបានចូលរួមផងដែរ៕

