**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

មានពលរដ្ឋ និងកូនចៅជនជាតិដើមភាគតិច ជាច្រើននាក់ ក្លាយជាថ្នាក់ដឹកនាំ និងជាមន្រ្តីនគរបាលជាតិ នៅខេត្តរតនគិរី!

ភ្នំពេញ៖ មិនចម្លែកពេកនោះឡើយ ដែលខេត្តរតនគិរី ភាគឦសានប្រទេស មានពលរដ្ឋខ្មែរជាជនជាតិដើមភាគតិចកំពុងបំពេញការងារ ទាំងរាជការស៊ីវិល និងកងកម្លាំង រួមទាំងកម្លាំងនគរបាលជាតិ។ ក្នុងជួរនគរបាលជាតិ អាចមានសាធារណជនខ្លះចង់ដឹងថាពីស្ថានភាពទូទៅនៃការបំពេញការងាររបស់ពលរដ្ឋខ្មែរជាជនជាតិដើមភាគតិចទាំងនោះ ដូចជាចំនួន មុខតំណែង និងលក្ខណៈពិសេសមួយចំនួនទៀតជាដើម។

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ក្រោមមាគ៌ានយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បច្ចុប្បន្នខេត្តរតនគីរីមានមន្ត្រីនគរបាលជាតិ ជាជនជាតិដើមភាគតិចសរុបចំនួន៣០៥នាក់ ស្រីចំនួន២១នាក់ ដោយមន្ត្រីទាំងអស់នោះ បាននិងកំពុងបម្រើការងារទាំងនៅស្នងការ អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាមមូលដ្ឋាន។

ថ្លែងប្រាប់ក្រុមការងារព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកស្នងការបន្តថា មន្ត្រីនគរបាល ជាជនជាតិដើមភាគតិច ដែលកំពុងបម្រើការនៅក្នុងខេត្តរតនគីរី មានដូចជា ជនជាតិទំពួង គ្រឹង កាចក់ ចារាយ ព្រៅ កាវ៉ែត និងជនជាតិក្រាល ជាដើម។

លោកបានបន្តទៀតថា “ក្នុងចំណោមនោះ ពួកគាត់បានកាន់តំណែងជាអ្នកដឹកនាំ ចំនួន២៨នាក់ រាប់ចាប់តាំងពីនាយប៉ុស្តិ៍រហូតដល់នាយការិយាល័យ ក្នុងនោះមាននាយប៉ុស្តិ៍ចំនួន២៣នាក់”។

រតនគិរី ជាខេត្តមួយស្ថិតក្នុងភូមិភាគឦសានសម្បូរទៅដោយព្រៃភ្នំ ជ្រោះជ្រលងដងអូរ ព្រមទាំងមានបងប្អូនជនជាតិដើមភាគតិចជាច្រើនជនជាតិរស់នៅ។

បើតាមលោកស្នងការ មន្រ្តីនគរបាលជាជនជាតិដើមដែលបានកំពុងបំពេញការងារតាមប៉ុស្តិ៍នគរបាល បទពិសោធបានបង្ហាញច្បាស់ថា ពួកគាត់មានភាពស៊ាំនឹងបរិបទវប្បធម៌ និងភាសាក្នុងតំបន់ និងស្រួលទំនាក់ទំនងជាមួយសហគមន៍ជនជាតិដើមភាគតិចដូចគ្នាជាដើម។

នៅពេលដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្ដល់អាទិភាពប្រឡងជ្រើសរើសកូនចៅអ្នកស្រុកឱ្យបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងអង្គភាពផ្សេងៗក្នុងមូលដ្ឋាននោះផ្ទាល់ សម្រាប់ខេត្តរតនគិរី លោកស្នងការឱ្យដឹងថា ការងារនេះអនុវត្តបានលទ្ធផលល្អប្រសើរ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ពិសេសពលរដ្ឋតាមមូលដ្ឋានផ្ទាល់។

បើតាមលោកឧត្តមសេនីយ៍ទោស្នងការ លទ្ធផលនៃប្រឡងជ្រើសរើសយកកូនចៅអ្នកស្រុកសម្រាប់ខេត្តរតនគីរី កាលពីពេលកន្លងទៅនេះ គឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ៦នាក់ អធិការដ្ឋាន១៥នាក់ ការិយាល័យជំនាញ ២០នាក់ និងវរនគរបាលការពារព្រំដែន៨១នាក់៕

អត្ថបទដែលជាប់ទាក់ទង