សម្តេចតេជោ បញ្ជាក់បន្ថែមពីការបិទព្រំដែនរបស់ថៃ៖ បើមិនធ្វើឱ្យត្រឡប់ទៅធម្មតាវិញទេ គឺកម្ពុជាបិទមិនឱ្យនាំចូលបន្លែ និងផ្លែឈើ ពីថៃនៅគ្រប់ច្រកព្រំដែនទាំងអស់

ភ្នំពេញ៖ បន្ទាប់ពីមានការដកស្រង់ប្រសាសន៍សម្ដេចយកទៅផ្សាយខុស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកបញ្ជាក់បន្ថែមថា វិធានការរបស់កម្ពុជា ចំពោះការបិទព្រំដែនជាឯកតោភាគីពីសំណាក់យោធាថៃនោះ គឺកម្ពុជាទុកពេល២៤ម៉ោង ឱ្យភាគីថៃធ្វើឱ្យស្ថានភាពតាមច្រកព្រំដែនវិលត្រឡប់ទៅស្ថានភាពដើមវិញ បើមិនដូច្នោះទេ កម្ពុជានឹងបិទមិនឱ្យនាំចូលបន្លែ និងផ្លែឈើថៃ ចូលមកកម្ពុជានៅគ្រប់ច្រកព្រំដែនទាំងអស់។
សម្ដេចតេជោបានបញ្ជាក់បែបនេះ ក្នុងឳកាសអញ្ជើញថ្លែងសារពិសេស ពីវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ៕
