**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

បណ្ឌិត អ៊ាង សុផល្លែត៖ ក្រុមគ្រួសារបរិស្ថានចាត់ទុកបងប្អូនសមរភូមិមុខទាំងអស់ គឺជាសាច់ឈាមតែមួយនៃមហាគ្រួសារខ្មែរទោះបីជាមិនកើតពីផ្ទៃម្តាយតែមួយ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ ជូនដល់កងទ័ពដែលស្ថិតនៅខេត្តព្រះវិហារ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែទ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ពកម្ពុជាក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាចំណែកមួយយ៉ាងធំធេង បាននាំមកនូវសុខសន្តិភាព។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រុមគ្រួសារបរិស្ថានចាត់ទុកថា បងប្អូនទាំងអស់ដែលកំពុងឈរជើងនៅសមរភូមិ គឺជាបងប្អូនបង្កើតសាច់ឈាមតែមួយ ទោះបីជាមិនកើតពីផ្ទៃម្តាយតែមួយ ប៉ុន្តែយើងកើតជាកូនខ្មែរតែមួយ ជាតិតែមួយ សុខទុក្ខរបស់ បងប្អូនគឺជាសុខទុក្ខរស់យើងទាំងអស់គ្នាជាមហាគ្រួសារខ្មែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានបញ្ជាក់នូវការដឹងគុណ អរគុណចំពោះរៀមច្បងទាំងអស់ និងកងទ័ពកម្ពុជា ដែលឈរជើងនៅជួរមុខ ហើយក្នុងនាមជាបងនិងជាប្អូន និងខិតខំប្រឹងប្រែងឧបត្ថម្ភគាំទ្រជាស្បៀង ជាសម្ភារៈ ជូនដល់បងប្អូនមិនឱ្យមានការខ្វះខាតឡើយ។

ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត ក៏សូមធ្វើការបួងសួងដល់វត្ថុសក្ត័សិទ្ធទាំងអស់នៅលើលោកសូមឱ្យជួយថែរក្សាបងប្អូនកងកម្លាំងទាំងអស់ ឱ្យទទួលបានជោគជ័យលើសត្រូវ ដែលប៉ុនប៉ងឈ្លានពាន យកទឹកដីរបស់យើង យកផ្ទះរបស់យើង និងដើម្បីថែរក្សាការពារសុខសន្តិភាព និងការបង្រួបង្រួមជាតិដែលជាកេរ្តិ៍ដំណែល របស់ស្ថាបនិក អគ្គមគ្គុទេស៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដើម្បីអនុវត្តន៍ឱ្យបានជោគជ័យលើគ្រប់ទិសដៅ គ្រប់ជ្រុងជ្រោយ ទៅតាមគោលនយោបាយ ដ៏ឈ្លាសវៃប្រកបដោយយុទ្ធសាស្រ្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានបួងសួងដល់ទេវតា វត្ថុស័ក្តសិទ្ធក្នុងលោក នូវបញ្ចពរគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា អំណោយដែល ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូនាំ្កទៅជូនកងទ័ពនៅខ្សែត្រៀមជួរមុខនៅទិសប្រាសទព្រះវិហារ រួមមាន អង្ករ ត្រីខមី រួមជាមួយនិងគ្រឿង ឧបភោគបរិភោគ ជាច្រើនទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក្នុងនាមកងកម្លាំងកម្ពុជា បានថ្លែងអំណរគុណប្រតិភូ ដែលបានមកចុះសួរសុខទុក្ខ និងនាំយកអំណោយរួមជាមួយនិងគ្រឿងឧបភោគបរិភោគនេះ បានបង្ហាញពីទឹកចិត្ត និងការស្រលាញ់រាប់អាន ជាមួយនិងប្រតិភូ ក៏ដូចជាប្រជាពលរដ្ឋ និងសូមឱ្យប្រជាពលរដ្ឋទុកចិត្តទៅលើកងកម្លាំងរបស់យើងដែលកំពុងឈរជើង មានស្មារតីក្លាហាន មានការលះបង់ខ្ពស់ ចំពោះជាតិ និងទឹកដី មានភាពស្មោះត្រង់ និងគោរពទៅតាមបទបញ្ជារបស់ប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង