**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី “បទដ្ឋានបច្ចេកទេសលើមុខងារនៃវិស័យអភិវឌ្ឍន៍ជនបទ ដែលបានផ្ទេរជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មានក្រុង-ស្រុកជាគោលដៅ”

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “បទដ្ឋានបច្ចេកទេសលើមុខងារនៃវិស័យអភិវឌ្ឍន៍ជនបទ ដែលបានផ្ទេរជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មានក្រុង-ស្រុកជាគោលដៅ”។

អញ្ជើញជាវត្តមានក្នុវពិធីបិទវគ្គបណ្ដុះបណ្ដាលរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, អភិបាលរង នៃគណៈអភិបាលខេត្ត, អគ្គនាយករង, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត ព្រមទាំងសិក្ខាកាមសរុបចំនួន ១០៥រូប។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្តីពីវគ្គបណ្ដុះបណ្ដាលដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន និងចំណាប់អារម្មណ៍លើវគ្គបណ្ដុះបណ្ដាលដោយ លោក សុខ សារិទ្ធ ដែលសិក្ខាកាម និងជាអភិបាលស្រុកតំបែរ ខេត្តត្បូងឃ្មុំ រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ ក្រុមការងារលេខាធិការដ្ឋាន និងភាគីគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ (CSADRM2) ដែលបានសហការ និងជួយគាំទ្រដល់ដំណើរការនៃវគ្គបណ្តុះបណ្តាលនេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេស ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ចែករំលែកនូវបទពិសោធន៍ និងបទដ្ឋានបច្ចេកទេស ជូនដល់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលនាពេលនេះ។

ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់បន្ថែមថា សមិទ្ធផលដែលយើងទទួលបានរហូតមកដល់បច្ចុប្បន្ន ដោយសារគុណបំណាច់នៃសុខសន្តិភាពដែលកើតចេញពីការលះបង់ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា និងជាមគ្គុទេសក៏ឯកនៃនយោបាយឈ្នះឈ្នះ ព្រមទាំងថ្នាកដឹកនាំជាវិរជនស្នេហាជាតិជាច្រើនរូបទៀត ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយបានដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមបាវចនា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបានកំណត់អាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា (ឌីជីថល) ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០” ។ ក្នុងនោះ រាជរដ្ឋាភិបាល កំពុងបន្ដផ្ដោតសំខាន់លើការពង្រឹងកំណែទម្រង់រដ្ឋបាលសាធារណៈ និងសមត្ថភាពស្ថាប័នឱ្យមានភាពធន់ និងមានថាមពលខ្លាំងក្លា ដូចបានបញ្ជាក់នៅក្នុងស្នូលយុទ្ធសាស្ត្របញ្ចកោណ “ការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ” និងបានដាក់ចេញនូវគោលការណ៍កែទម្រង់កាន់តែជាក់លាក់បន្ថែមទៀតគឺ “ការពង្រឹង ៧០% និងពង្រីក ៣០%” ។ ស្របតាមយន្ដការខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារ តាមរយៈការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំ ការពង្រឹងកិច្ចការរដ្ឋបាល ការគ្រប់គ្រង បុគ្គលិក និងហិរញ្ញវត្ថុ ព្រមទាំងប្រជុំត្រួតពិនិត្យលទ្ធផលការងារជាប្រចាំដោយឈរ លើគោលការណ៍ “រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ ” ហើយការធ្វើប្រតិភូកម្មមុខងារវិស័យអភិវឌ្ឍន៍ជនបទជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិនាឱកាសនេះ ក៍ជាយន្ដការដើម្បីចូលរួមចំណែកក្នុងការអនុវត្តកំណែទម្រង់របស់រាជរដ្ឋាភិបាលផងដែរ។

ដើម្បីជំរុញការអនុវត្តការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះឱ្យប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ចំនួន ៥ចំណុច ដូចខាងក្រោម៖

ទី១. រាល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពរបស់នាយកដ្ឋានជំនាញពាក់ព័ន្ធនឹងមុខងារដែលបានផ្ទេរទាំង៣ ត្រូវអញ្ជើញតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង ស្រុក ចូលរួមឱ្យបានច្រើនបំផុត។

ទី២. ត្រូវបណ្តុះបណ្តាលអំពីនីតិវិធីនៃការអនុវត្តថវិកា ការរៀបចំផែនការថវិកា និងជំនាញបច្ចេកទេសដែលបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ទី៣. លេខាធិការដ្ឋាននៃគណៈកម្មការ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តាមដានលំហូរថវិកាពីក្រសួងអភិវឌ្ឍន៍ជនបទ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជៀសវាងភាពយឺតយ៉ាវក្នុងការអនុវត្តថវិកាប្រចាំឆ្នាំ។

ទី៤. ត្រូវរៀបចំកិច្ចប្រជុំប្រចាំត្រីមាស និងធ្វើបច្ចុប្បន្នភាពក្រុមការងារសម្របសម្រួលអន្តរក្រសួងក្នុងការផ្ទេរមុខងារទាំងបីជូនរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានឡើង។

ទី៥.ត្រូវពិនិត្យប្រសិទ្ធភាពនៃការអនុវត្តមុខងារដែលបានផ្ទេររួច និងបន្តពិនិត្យមើលមុខងារមួយចំនួនទៀតដែលអាចផ្ទេរទៅជូនរដ្ឋបាលថ្នាក់ក្រោមជាតិ៕

អត្ថបទដែលជាប់ទាក់ទង