ឧត្តមមន្ត្រីអាស៊ានកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ លេខាធិការនៃក្រសួងការបរទេសឥណ្ឌា

ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ាននៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Periasamy Kumaran លេខាធិការ (ខាងកើត) នៃក្រសួងការបរទេសឥណ្ឌា ក្នុងអំឡុងពេលកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងប៉េណាង ប្រទេសម៉ាឡេស៊ី។
ភាគីទាំងពីរបានពិភាក្សាអំពីវិស័យកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្រោមទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា និងបានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមផងដែរ៕
