**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរនិងកងកម្លាំង ត្រូវបន្តខិតខំបង្ក្រាប និងទប់ស្កាត់ បទល្មើសគ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ចំពោះអ្នកប្រើប្រាស់គ្រឿងញៀន ដែលចាប់បានត្រូវបញ្ជូនទៅមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន ជាពិសេសក៏ត្រូវជំរុញឱ្យអ្នកញៀនគ្រឿងញៀនទៅរកសេវាព្យាបាល នៅមន្ទីរពេទ្យផងដែរ។

ឯកឧត្តម គួច ចំរើន បានជំរុញឱ្យមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug និងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីAppនេះ ទៅស្រទាប់មហាជន ពិសេសយុវជន ឱ្យចេះប្រើកម្មវិធីនេះគ្រប់ៗគ្នា ដើម្បីចូលរួមចំណែក បង្គាប់ទប់ស្កាតការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ នៅតាមមូលដ្ឋានបានកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា តាមរយៈការជួយរាយការណ៍មកកាន់សមត្ថកិច្ច ស្ដីពីការចរាចរគ្រឿងញៀន ការសេពគ្រឿងញៀន ឬក៏ប្រទះឃើញជនដែលមានពាក់ព័ន្ធនឹងគ្រឿងញៀនដោយប្រើប្រាស់កម្មវិធីនេះ។

ឯកឧត្តមអភិបាកខេត្ត ក៏បានជំរុញ ទៅដល់អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់លំបាក់ថ្នាក់ ត្រូវតែបន្តយកចិត្តទុកដាក់ និងមានវិធានការតឹងរឹងទៅលើបញ្ហាក្មេងទំនើងនៅតាមមូលដ្ឋាន ដោយប្រើប្រាស់វិធានការផ្សព្វផ្សាយអប់រំណែនាំ និងវិធានការរដ្ឋបាល ហើយករណីចាប់បានក្មេងទំនើង ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់មហាជនបានដឹង អំពីសកម្មភាពដាក់វិន័យដល់ក្មេងទំនើង។

បន្ថែមពីលើនេះ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តទៅដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងបង្ក្រាប់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ online ឱ្យអស់ពីមូលដ្ឋាន ពេលបង្ក្រាបបានហើយត្រូវតាមជាប្រចាំធ្វើយ៉ាងណាកុំឱ្យបើកឡើងវិញបន្តទៀត។ ត្រូវបន្តខិតខំយកចិត្តទុកដាក់ទៅលើបញ្ជាគ្រោះថ្នាក់ ចរាចរណ៍ ដែលកំពុងតែកើនឡើង ដោយប្រើវិធារការច្បាប់ និងមានការផាក់ពិន័យ។ ក្នុងរដូវវស្សានេះ អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវតែត្រៀមរៀបចំផែនការជួយសង្គ្រោះ និងដោះស្រាយបញ្ហាទឹកជំនន់ ខ្យល់កន្ត្រាក់ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើបំផុត។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមតាមដានព័ត៌មានទាក់ទងទៅនិងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ សូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះបាន។ សូមជួយផ្ដល់ការគាំទ្រទៅដល់កងទ័ពជួរមុខទាំងសុំភារៈថវិកា និងស្មារតី៕

អត្ថបទដែលជាប់ទាក់ទង