ឯកឧត្តម ប្រាក់ សុខយូរ អញ្ជើញផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សនិងលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ របស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន ២៥០ រូប

ភ្នំពេញ៖នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មារធិការគណបក្សក្រសួង ស.អ.យ ឯកឧត្តម ប្រាក់ សុខយូរ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រសួង ស.អ.យ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និងលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ របស់យុវជនគណបក្សថ្នាក់កណ្ដាល និងផ្ដល់មតិសំណេះសំណាលជាមួុយ ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
ឯកឧត្តម ប្រាក់ សុខយូរ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សក្រសួង ស.អ.យ បានផ្ដល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖ ១) ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព និងបរណភាពទឹកដីរបស់កម្ពុជា ២) បន្ដរៀបចំវគ្គអប់រំនយោបាយ វគ្គបណ្ដុះបណ្ដាល ក្នុងពេលឆាប់ៗនេះ កម្មវិធីបរិច្ចាគឈាម កីឡា និងសប្បុរសធម៌នានា ដើម្បីបំពាក់បំប៉ន់ស្មារតីសតិអារម្មណ៍យុវជនរបស់យើងដែលមានលក្ខណៈសម្បត្តិល្អឱ្យក្លាយជាទំពាំងស្នងឬស្សីនាពេលអនាគត និងពលរដ្ឋដែលមានលក្ខណៈពេញលេញទាំងផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និងបំណិន ស្មារតីស្រលាញ់ជាតិ កសាង ការពារមាតុភូមិ និងអភិវឌ្ឍសង្គម ៣)ការពារដាច់ខាតនូវសន្ដិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្ដីសុខរបស់ប្រជាជនកម្ពុជាបានឡើយ ៤) បន្ដពង្រឹងសាមគ្គីផ្ទៃក្នុងរបស់គណបក្ស ដើម្បីរបស់ក្រុមប្រឆាំង មជ្ឈដ្ឋានអមិត្តទាំងក្នុង និងក្រៅប្រទេស និង៥) បន្តខិតខំធ្វើអំពើល្អ ក្នុងនាមជាមន្រ្តីរាជការ ក៏ដូចជា មន្រ្តីគណបក្ស ដែលមានគុណភាព សីលធម៌ សុជីវធម៌ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងការបម្រើការងារ ។
ជាចុងក្រោយ មុននឹងបញ្ចប់ ឯកឧត្តមប្រធាន បានធ្វើការថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជនគណបក្សទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញចូលរួម និងសូមជូនពរមានសុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញារវាងវៃ និងសូមប្រកបដោយពុទ្ធពរទាំង បួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។

