ដើម្បីរំដោះភាពចង្អៀតណែន ទណ្ឌិត ១៩២នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្តាល ទៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ជនជាប់ឃុំចំនួន១៩២នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តកណ្តាលដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ស្ថិតក្នុងខេត្តពោធិ៍សាត់ ដើម្បីរំដោះភាពចង្អៀតណែន។
ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពី ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។។ ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ធ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ កិច្ចការងារផ្ទេរទណ្ឌិតពីពន្ធនាគារខេត្តកណ្ដាលឆ្ពោះទៅខេត្តពោធិ៍សាត់ ធ្វើឡើងប្រកបដោយសុវត្ថិភាព៕

