**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ

អាជ្ញាធរខេត្តកណ្ដាល លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់លំនៅឋាន ត្រូវរួមគ្នាដាំដើមឈើឱ្យបានច្រើន

ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តកណ្តាល នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា នៅវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ក្រាំងយ៉ូវ ស្ថិតភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល លោក ពៅ សោមណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល និងអភិបាលស្រុកស្អាង ព្រមទាំងមានការចូលរួមពីសិស្សានុសិស្សប្រមាណ ២០០នាក់។

លោក គ្រុយ ម៉ាឡែន បានបញ្ជាក់ថា ការប្រារព្ធទិវានេះ គឺធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក ការគ្រប់គ្រងគុណភាពបរិស្ថាន។ ពិសេសគឺការជំរុញការចូលរួមយុទ្ធនាការសម្អាតបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការរស់នៅដោយភាពស្រស់ស្អាតផូរផង់ និងបៃតងជានិច្ច រួមចំណែកលើកស្ទួយកិត្យានុភាពជាតិ និងសុខុមាលភាពប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្តបាន បញ្ជាក់បន្តថា ទិវាបរិស្ថានពិភពលោក បាននិងកំពុងដាក់ការចាប់អារម្មណ៍យ៉ាងសំខាន់អំពីបញ្ហាបរិស្ថានជាសកល និងជាបន្ទាន់នាពេលបច្ចុប្បន្ននេះ ដោយមានមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកចូលរួម ដើម្បីការពារភពផែនដី ហើយទិវានេះ គឺត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៧២ ដែលជាលទ្ធផល នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីបរិស្ថានមនុស្ស នៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត។

លោកអភិបាលរងខេត្ត បានជំរុញ និងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋគ្រប់លំនៅឋាន សាលារៀន អង្គភាព មន្ទីរពេទ្យ ត្រូវរួមគ្នាដាំដើមឈើឱ្យបានច្រើន និងធ្វើអនាម័យសម្អាតបរិស្ថានឱ្យបានស្អាតជាប្រចាំ។ ត្រូវទុកដាក់សំរាម កាកសំណល់ ឱ្យបានត្រឹមត្រូវដោយបែងចែកទៅតាមប្រភេទ។ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស រោងចក្រសហគ្រាស សិប្បកម្ម អាជីវកម្ម សេវាកម្ម អំពីការគ្រប់គ្រងការទុកដាក់សម្រាមសំណល់រឹងឱ្យបានត្រឹមត្រូវ សំដៅរួមគ្នាធ្វើឱ្យបរិស្ថានស្អាត។

លោក ពៅ សោមណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានឱ្យដឹងថា អ្នកចូលរួមក្នុងព្រឹត្តិការណ៍ទិវានេះគិតចាប់ពីឆ្នាំ២០២១មក មានចំនួន ១៤៤៥នាក់ បានដាំ និងចែកជូនកូនឈើយកទៅដាំបន្ត ចំនួន ៣៨០៦ដើម ជីកំប៉ុស្ត៍ ១១៧ការ៉ុង ព្រមទាំងបានចែកជូនបដាអប់រំបរិស្ថាន និងសម្ភារអនាម័យមួយចំនួន ដល់សាលារៀន វត្តអារាម និងសាលាឃុំ-សង្កាត់ផងដែរ។

លោកប្រធានមន្ទីរបរិស្ថានខេត្ត បានបន្ថែមថា ដោយមានការគាំទ្រយកចិត្តទុកដាក់យ៉ាងខ្លាំងពីរដ្ឋបាលខេត្តកណ្តាល ក្រុមការងារមន្ទីរបរិស្ថាន បានសហការធ្វើយុទ្ធនាការសម្អាតសម្អាតបរិស្ថាន «កម្ពុជាស្អាត ខ្មែរធ្វើបាន» អនុវត្តតាមយុទ្ធសាស្ត្រ ចក្រាវិស័យបរិស្ថាន(ភាពស្អាត បៃតង ចីរភាព) ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បាន ១៣ក្រុង-ស្រុក និង ១២៧ឃុំសង្កាត់ ស្មើនឹង ៤៧៩១លើក មានអ្នកចូលរួមក្នុងសកម្មភាពនេះសរុប ២,២១៩,៣៧៤នាក់។ និងបានសហការចុះអប់រំផ្សព្វផ្សាយធ្វើយុទ្ធនាការ ១កញ្ញា ឆ្នាំ២០២៣ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងថង់ប្លាស្ទិក«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងសារ«យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» គិតមកត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចំនួនសរុប ១០៦១ទីតាំង ស្មើនឹង៥.៩៩៣លើក មានអ្នកចូលរួមប្តេជ្ញាចិត្តក្នុងសកម្មភាពនេះសរុប ២,២៦៩,៣៧៤នាក់៕

អត្ថបទដែលជាប់ទាក់ទង