**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

យុវតី២រូប ស្ពាយបរិញ្ញាបត្រ ភ្ជាប់ចំណេះដឹង ចូលទៅធ្វើជំនួយការឃុំ ដោយក្ដីមោទនៈ និងពេញចិត្តបំផុត!

ភ្នំពេញ៖ បច្ចុប្បន្ន ឃុំ សង្កាត់ ទូទាំងប្រទេសសុទ្ធតែមានជំនួយការ។ ជំនួយការទាំងនោះ ភាគច្រើនត្រូវបានជ្រើសរើសចេញពីពលរដ្ឋនៅក្នុងមូលដ្ឋាននោះផ្ទាល់។

តាមការសង្កេត ក្នុងចំណោមអ្នកដែលត្រូវបានក្រុមប្រឹក្សាឃុំ សង្កាត់ ជ្រើសរើសឱ្យមកធ្វើជាជំនួយការ គឺជាយុវជនក្មេងៗដែលចេះប្រើកុំព្យូទ័រ និងខ្លះរៀនចប់ដល់ថ្នាក់បរិញ្ញាបត្រទៀតផង។ ជាក់ស្ដែងឥលូវនេះ មានកញ្ញា ស៊ុត នីតា និងកញ្ញា ណុន ស្រីនីត ជាទឡ្ហីករណ៍ស្រាប់។

ឆ្លើយនឹងសំនួរថា ហេតុអ្វីបានជាយុវតីរៀនចប់ថ្នាក់បរិញ្ញាបត្រទាំង២រូបនេះ សម្រេចចិត្តចូលធ្វើជំនួយការឃុំ? ខាងក្រោមនេះគឺជាខ្លឹមសារពិស្ដារ។

កញ្ញា ស៊ុត នីតា ជាជំនួយការហិរញ្ញវត្ថុ នៅឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ថ្លែងប្រាប់មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃកនាថ្ងៃ៤ ខែមិថុនា ឆ្នាំ២០២៥នេះ នីតា ឱ្យដឹងថា មនុស្សមួយចំនួន បានចាត់ទុកការងារជំនួយការឃុំ ថាជាការងារងាយៗ មិនសូវមានអ្នកចាប់អារម្មណ៍ និងផ្ដល់តម្លៃ ជាពិសេសចេញពីការយល់ឃើញក្នុងចំណោមយុវជនដែលបានរៀនដល់ថ្នាក់បរិញ្ញាបត្រ។

ផ្ទុយពីទស្សនៈទាំងនោះ នីតា បានរម្លឹកថា ទម្រាំបានមកធ្វើការងារដែលខ្លួនស្រលាញ់និងពេញចិត្តមួយនេះ នាងបានឆ្លងកាត់ការតស៊ូច្រើន។ ការតស៊ូរបស់ នីតា គឺ បន្ទាប់ពីជាប់បាក់ឌុប នាងបានសម្រេចចិត្តបន្តការសិក្សាជំនាញហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ ដោយធ្វើការរោងចក្របណ្ដើរ រៀនបណ្ដើរ រហូតទាល់តែបញ្ចប់បរិញ្ញាបត្រដោយជោគជ័យ។

នីតា បន្តថា “ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ ខ្ញុំក៏បានដាក់ពាក្យប្រឡងក្របខណ្ឌជាហូរហែរ ប៉ុន្តែមិនជាប់នោះទេ។ ខ្ញុំនៅតែបន្តដាក់ពាក្យជាគ្រូបង្រៀនកិច្ចសន្យានេះទៀត និងឆ្លៀតទៅស្វែងរកការងារបណ្ដោះអាសន្ន រហូតចូលបម្រើការងារនៅធនាគារមួយ។ ធ្វើការបានប្រហែល១ឆ្នាំ ខ្ញុំក៏ជាប់ជាគ្រូបង្រៀនកិច្ចសន្យា និងធ្វើការបាន១ឆ្នាំទៀត ក៏ឃើញឱកាសនៃប្រកាសជ្រើសរើសជំនួយការហិរញ្ញវត្ថុ ខ្ញុំក៏បានដាក់ពាក្យ ហើយក៏ជាប់ និងចូលបម្រើការងារនៅចុងឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន”។

ហេតុអ្វីបានជាយុវតីរូបនេះមិនបន្តនៅធ្វើបុគ្គលិកធនាគារ? ហេតុអ្វីមិនបន្តធ្វើគ្រូកិច្ចសន្យា? នីតា បានផ្ដល់ចម្លើយខ្លះហើយ ប៉ុន្តែលម្អិតជាងនេះ នាងបានរៀបរាប់យ៉ាងក្បោះក្បាយថា ឬសគល់ធំបំផុត គឺកើតចេញពីការស្រឡាញ់ពេញចិត្តក្នុងការបម្រើសេវាសាធារណៈផ្នែកហិរញ្ញវត្ថុនេះជូនឃុំ និងការងារផ្សេងទៀតជូនពលរដ្ឋ។

នីតា បញ្ជាក់ថា «បើប្រៀបធៀបនឹងប្រាក់ខែដែលកំពុងទទួលបាន គឺ១លានរៀលនេះតិចជាងប្រាក់ខែគ្រូបង្រៀនកិច្ចសន្យា ទាបជាងការងាររោងចក្រ និងការងារឯកជនមែន ប៉ុន្តែខ្ញុំនៅតែបន្តប្ដេជ្ញាចិត្តបំពេញវាឱ្យបានល្អ ព្រោះតែស្រលាញ់ ខ្ញុំពិតជាស្រលាញ់ និងចង់បម្រើការងារមូលដ្ឋាន ពិសេសវាត្រូវនឹងជំនាញដែលខ្ញុំសិក្សានៅសាកលវិទ្យាល័យ។  ម្យ៉ាងទៀត ខ្ញុំមានឱកាសបាននៅមើលថែ និងជួយការងារពុកម៉ែ»។

ចុះចំណែក យុវតី ណុន ស្រីនីត? ស្រីនីត នាងជាជំនួយការហិរញ្ញវត្ថុនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ មិនខុសពី នីតា នោះទេ គឺក្ដីស្រលាញ់ចំពោះការងារមូលដ្ឋាន និងឧត្តមគតិចង់ចូលរួមអភិវឌ្ឍន៍ឃុំកំណើត ជាកត្តាចម្បងនៃការសម្រេចស្ពាយសញ្ញាបត្រភ្ជាប់ចំណេះដឹងមកបម្រើការងារជាជំនួយការឃុំ។ សម្រាប់ស្រីនីត ជំនួយការហិរញ្ញវត្ថុ ជាតួនាទីសំខាន់មួយ ដែលអាចរួមចំណែកក្នុងការផ្តល់ភាពច្បាស់លាស់លើចំណាយ និងប្រាក់ចំណូល ដើម្បីធានាថា ប្រាក់រដ្ឋត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវ និងមានតម្លាភាពដោយឃុំ។ មិនត្រឹមតែប៉ុណ្ណោះ នាង ក៏សង្ឃឹមថាតួនាទីនេះនឹងជួយអភិវឌ្ឍជំនាញ និងបទពិសោធន៍ ដល់ដំណើរជីវិតការងាររបស់ខ្លួនទៅថ្ងៃអនាគត។

រម្លឹកដល់ពេលចូលធ្វើការងារដំបូង ស្រីនីត បានចែករំលែកថា ពេលចាប់ផ្តើមចូលបម្រើការងារដំបូងនៅពាក់កណ្តាលឆ្នាំ២០២២ នាងទទួលបានមេរៀនថ្មីៗ និងបទពិសោធន៍ថ្មីៗទាំងពីរចាស់ទុំដែលជាក្រុមប្រឹក្សាឃុំ ស្មៀន ប៉ុស្តិ៍នគរបាល មេភូមិ និងជាពិសេសពីប្រជាពលរដ្ឋ។ តាម ស្រីនីត ពីដំបូងទី ការងារនេះមានលំបាកបន្តិចបន្តួច ប៉ុន្តែដោយទទួលបានការណែនាំ និងជួយបង្ហាត់បង្រៀនពីអ្នកជុំវិញ ពិសេសមានការគាំទ្រ ជំរុញ និងលើកទឹកចិត្តពីឪពុកម្តាយ និងបងប្អូន នាងតែងមានកម្លាំងចិត្តជានិច្ច។

មានចំណុចដូចគ្នាពិសេសមួយដែល ស្រីនីត និង នីតា សង្កត់ធ្ងន់ដូចគ្នា គឺយុវតីទាំងពីររូប មានក្ដីសង្ឃឹមថាថ្ងៃណាមួយ រាជរដ្ឋាភិបាលនឹងមើលឃើញពីសារៈសំខាន់ និងការលះបង់របស់ជំនួយការកិច្ចសន្យានៅតាមឃុំ សង្កាត់ ហើយសម្រេចឱ្យមានឱកាសចូលក្របខណ្ឌ ដោយវាយតម្លៃទៅលើបទពិសោធន៍ការងារ និងកម្រិតនៃការសិក្សា។

គួរបញ្ជាក់ថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ជាបុគ្គលិកក្រៅក្របខណ្ឌរដ្ឋ ដែលត្រូវបានជ្រើសរើស អនុលោមតាមមាត្រា២៩ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងធានាថាការប្រើប្រាស់ថវិកាឃុំ សង្កាត់ មានភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង