**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

មេដឹកនាំកំពូលអ៉ីរ៉ង់ថា សំណើរបស់អាមេរិក សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ គឺប្រឆាំងផលប្រយោជន៍ជាតិរបស់ទីក្រុងតេហេរ៉ង់ ហើយអ៉ីរ៉ង់នឹងគ្មានថ្ងៃបោះបង់ចោល ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដាច់ខាត

តេហេរ៉ង់៖ មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃពុធ ទី៤ ខែមិថុនា បាននិយាយថា សំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ គឺប្រឆាំងផលប្រយោជន៍ជាតិរបស់ទីក្រុងតេហេរ៉ង់ ហើយអ៉ីរ៉ង់នឹងគ្មានថ្ងៃបោះបង់ចោល ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការចម្រាញ់អ៊ុយរ៉ាញ៉ូមបានក្លាយជាបញ្ហាស្នូល នៅក្នុងកិច្ចប្រឹងប្រែងចរចាគ្នារវាងអ៉ីរ៉ង់និងអាមេរិក។

លោក Khamenei បានសង្កត់ធ្ងន់ថា ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅតែបន្តជាកូនសោដ៏សំខាន់ សម្រាប់កម្មវិធីនុយក្លេអ៊ែរបស់ប្រទេសអ៉ីរ៉ង់។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ្នកការទូតអ៉ីរ៉ង់ម្នាក់បានបង្ហើបប្រាប់ Reuters ថា ទីក្រុងតេហេរ៉ង់ នឹងច្រានចោលសំណើរបស់អាមេរិក ក្រោមហេតុផលថា វាជាចំណុចមិនអាចទទួលយកបានដាច់ខាត ហើយបរាជ័យក្នុងការបន្ទន់ជំហររបស់ទីក្រុងវ៉ាស៉ីនតោន ជុំវិញបញ្ហាចម្រាញ់អ៊ុយរ៉ាញ៉ូម ឬឆ្លើយតបចំពោះផលប្រយោជន៍របស់ទីក្រុងតេហេរ៉ង់។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍ព័ត៌មាន សំណើរបស់អាមេរិក មានបំណងផ្តល់ការដកទណ្ឌកម្មចំពោះអ៉ីរ៉ង់ ជាថ្នូរឱ្យអ៉ីរ៉ង់រឹតត្បិតជាខ្លាំងលើការចម្រាញ់អ៊ុយរ៉ាញ៉ូម។ ចំណុចចម្បងមួយនៃសំណើនោះ គឺរួមមានការបង្កើតសមាគមក្រុមហ៊ុនចម្រាញ់អ៊ុយរ៉ាញ៉ូម នៅក្រៅប្រទេសអ៉ីរ៉ង់ ដែលអាចរួមមានប្រទេសដូចជាអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតា។ នៅក្រោមការរៀបចំនេះ អ៉ីរ៉ង់នឹងកាន់កាប់ភាគហ៊ុនមួយចំណែក ប៉ុន្តែនឹងមិនអាចចម្រាញ់អ៊ុយរ៉ាញ៉ូម នៅលើទឹកដីខ្លួនផ្ទាល់ឡើយ។ អ៉ីរ៉ង់បានបង្ហាញភាពបើកចំហ ចំពោះគំនិតចូលរួមក្នុងសមាគមបែបនោះ ប្រសិនបើការចម្រាញ់អ៊ុយរ៉ាញ៉ូម ស្ថិតក្នុងទឹកដីអ៉ីរ៉ង់។

អ៉ីរ៉ង់ធ្លាប់បានអះអាងម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែបម្រើគោលដៅស៉ីវិលប្រកបដោយសន្តិភាពប៉ុណ្ណោះ ហើយបានបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់ថា ខ្លួនមានមហិច្ឆតាចង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕

អត្ថបទដែលជាប់ទាក់ទង