សម្ដេចតេជោ ផ្ដល់អនុសាសន៍ដល់រាជរដ្ឋាភិបាលថា ក្នុងករណីមានជម្លោះប្រដាប់អាវុធកើតឡើងនៅតំបន់ព្រំដែន កម្ពុជា-ថៃ សូមកុំភ្លេចក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជ រដ្ឋសភា និងព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ដល់រាជរដ្ឋាភិបាលថា ក្នុងករណីមានជម្លោះប្រដាប់អាវុធកើតឡើងនៅតំបន់ព្រំដែន កម្ពុជា-ថៃ សូមកុំភ្លេចក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។
សម្ដេចតេជោ បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្ដេចតេជោ បានបញ្ជាក់ថា ប្រសិនបើមានការបំពានយើងវ៉ៃទប់នៅនឹងកន្លែង ប៉ុន្ដែការទូតត្រូវតែទម្លាយទ្វារអង្គការសន្ដិសុខអង្គការសហប្រជាជាតិ។ សម្ដេចតេជោ សង្ឃឹមថា អង្គការសន្ដិសុខអង្គការសហប្រជាជាតិ នឹងជំរុញឱ្យមានការចរចាតាមផ្លូវច្បាប់លើបញ្ហាព្រំដែនកម្ពុជា-ថៃនេះ៕

