នគរបាលស្រុកបាណន់ ដកម៉ូតូក្មេងទំនើងទុករយៈពេល៣ខែ បន្ទាប់ពីជិះបង្ហោះ បង្កការរំខាន និងបង្កភាពអាណាធិបតេយ្យក្នុងមូលដ្ឋាន

បាត់ដំបង៖ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារំាង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងចាត់វិធានការបង្រ្កាបករណីក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវចំ ណុចច្រាបលើផ្លូវកៅស៊ូ ស្ថិតភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងនោះមានមនុស្សចំនួន០៧នាក់និងជិះម៉ូតូ០៣គ្រឿង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ។
ក្រោយសាកសួរពួកគេបានសារភាពទទួលស្គាល់កំហុស ដែលបានប្រព្រឹត្តនិងបានធ្វើកិច្ចសន្យាឈប់បន្ត សកម្មភាពនេះបន្តទៀត ដោយអញ្ជើញឳពុក ម្តាយ អាណាព្យាបាលមកធានាយកទៅអប់រំនៅមូលដ្ឋាន វិញ ក្នុងនោះបានឱ្យពួកគាត់ធ្វើពលកម្មនៅអធិការដ្ឋាន ហើយម៉ូតូទាំង០៣គ្រឿងបានដករក្សាទុករយៈពេល ៣ខែនៅអធិការដ្ឋាននគរបាលស្រុក។
ទិដ្ឋភាពទាំងនេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងស្នើដល់យុវជនទាំងឡាយកុំយកគំរូតាមចំពោះសកម្មភាព មិនល្អនេះឱ្យសោះ ដែលសកម្មភាពនេះនាំឱ្យសង្គមស្អប់ខ្ពើម៕

