**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្វាគមន៍ចំពោះអ្នកវិនិយោគវៀតណាម ដែលមានបំណងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាទាំងវិស័យកសិកម្ម ធនាគារនិងអចលនទ្រព្យ

ភ្នំពេញ៖ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យឯកឧត្ដម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសំដែងការគួរសម នៅទីស្ដីការក្រសួង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ ឯកឧត្ដម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសង្កេតឃើញថាប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងច្រើន ជាពិសេសគឺការកសាងហេដ្ឋារចនាសម្ព័ន្ធសំណង់អគារផ្សេងៗ ដោយរក្សាបាននូវរចនាបទខ្មែរយ៉ាងប្រណីត ដូចជាអគារទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះជាដើម។

ឯកឧត្ដមឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលបានជំរុញវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យមានការអភិវឌ្ឍន៍យ៉ាងខ្លាំងផងដែរ ដូច្នេះស្ថានទូតវៀតណាមនិងកម្ពុជាបានខិតខំប្រឹងប្រែង ជំរុញពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងបានអំពាវនាវនិងស្នើដល់បណ្ដាស្ថាប័ន ក្រុមហ៊ុនសហគ្រាសរបស់វៀតណាម អោយមកបន្តស្វែងរកឱកាសវិនិយោគបន្ថែមទៀត លើវិស័យនានាដូចជាកសិកម្មនិងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ពីព្រោះវៀតណាមនិងកម្ពុជា គឺជាប្រទេសជិតខាងដែលត្រូវជួយគ្នាទៅវិញទៅមកនិងរួមគ្នាក្នុងកិច្ចអភិវឌ្ឍន៍។

ជាការឆ្លើយតប ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូតវៀតណាម និងសហការីដែលបានមកដល់ទីស្ដីការក្រសួងនាពេលនេះ។

ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់ការសាងសង់អគារទីស្ដីការក្រសួងរៀបចំដែនដី, អគារក្រសួងមហាផ្ទៃ, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងការពារជាតិ រួមជាមួយអគារអគ្គបញ្ជាការកងទ័ព និងអគារស្នងការនគរបាល ដែលត្រៀមនឹងសាងសង់នោះគឺជាស្ថាបត្យកម្មខ្មែរសហសម័យ ហើយនេះជានិមិត្តរូបនៃការរស់រានឡើងវិញនៃស្ថាបត្យកម្មខ្មែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថាអ្វីដែលឯកអគ្គរដ្ឋទូតវៀតណាម និងសហការីបានមើលឃើញនោះ គឺមិនអាចកាត់ផ្ដាច់ពីការលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក៏ដូចជាការប្ដេជ្ញាចិត្តផ្នែកនយោបាយខ្ពស់របស់ថ្នាក់ដឹកនាំទាំងបក្សទាំងរដ្ឋរបស់វៀតណាម ដោយបានលះបង់យ៉ាងច្រើនដើម្បីជួយកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ដែលនេះគឺជាស្មារតីក្នុងនាមជាអ្នកជិតខាងគ្នា និងជាទំនៀមទម្លាប់ប្រពៃណីល្អរវាងប្រទេសទាំងពីរក្នុងការជួយគ្នាទៅវិញទៅមក ដោយកាលពីមុនកម្ពុជាក៏បានជួយវៀតណាម ក្នុងការបង្រួបបង្រួមជាតិផងដែរ។

ជាថ្មីម្ដងទៀត ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញប្រាប់អំពីដំណាំសក្តានុពលដូចជាស្រូវអង្ករ ស្វាយចន្ទី ទុរេន និងកាហ្វេជាដើម ដែលអ្នកវិនិយោគវៀតណាមអាចមកវិនិយោគលើប្រភេទដំណាំទាំងនេះនៅកម្ពុជា ដើម្បីបង្កើនការនាំចេញ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស្វាគមន៍ចំពោះអ្នកវិនិយោគវៀតណាម ដែលមានបំណងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាទាំងវិស័យកសិកម្ម ធនាគារនិងអចលនទ្រព្យ ដោយកម្ពុជាឈរលើស្មារតីភាពជាបងប្អូន ជាអ្នកជិតខាងល្អដែលអាចរៀនរស់ជាមួយគ្នា និងរីកចម្រើនជាមួយគ្នាបាន៕

អត្ថបទដែលជាប់ទាក់ទង