**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

កូរ៉េខាងត្បូង ហាមឃាត់អតីតនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Han Duck-soo និងអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ Choi Sang-mok ចាកចេញពីប្រទេស ស្របពេលរងបទចោទបះបោរ ពាក់ព័ន្ធការប្រកាសប្រើច្បាប់អាជ្ញាសឹករបស់លោកយូន សុកយ៉ល

សេអ៊ួល៖ បើតាមការបញ្ជាក់របស់ប៉ូលិសកូរ៉េខាងត្បូង នៅថ្ងៃទី២៧ ខែឧសភា កូរ៉េខាងត្បូង បានហាមឃាត់អតីតនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Han Duck-soo និងអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ Choi Sang-mok ចាកចេញពីប្រទេស ស្របពេលរងបទចោទបះបោរ ពាក់ព័ន្ធការប្រកាសប្រើច្បាប់អាជ្ញាសឹករបស់លោកយូន សុកយ៉ល អតីតប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងខែធ្នូ ឆ្នាំ២០២៤។

ទោះលោក យូន សុកយ៉ល អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានដកចេញពីតំណែងក៏ដោយ អតីតមន្រ្តីក្នុងរដ្ឋបាលរបស់លោក នៅតែស្ថិតនៅក្រោមការស៊ើបអង្កេត។

តាមការបញ្ជាក់របស់មន្រ្តីប៉ូលិសកូរ៉េខាងត្បូង លោក Han Duck-soo អតីតនាយករដ្ឋមន្រ្តី និងអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ Choi Sang-mok ត្រូវបានហាមឃាត់ចាកចេញពីប្រទេស ក្រោមបទចោទបះបោរ ពាក់ព័ន្ធនឹងការប្រកាសប្រើច្បាប់អាជ្ញាសឹក។

បម្រាមចាកចេញពីប្រទេស ត្រូវបានអនុវត្តលើលោក Han និងលោក Choi តាំងពីពាក់កណ្តាលខែឧសភា មកម្ល៉េះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។

ទន្ទឹមនេះ ក្រុមប៉ូលិសស៊ើបអង្កេតពិសេសដែលទទួលបន្ទុកលើមន្រ្តីជាន់ខ្ពស់ បានកោះហៅលោក Han, លោក Choi និងអតីតរដ្ឋមន្រ្តីមហាផ្ទៃ Lee Sang-min ដើម្បីសួរចម្លើយរយៈពេលប្រមាណ ១០ម៉ោង ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹក នៅដើមខែធ្នូ ឆ្នាំ២០២៤។

អតីតសមាជិករដ្ឋាភិបាលទាំង ៣នាក់ ត្រូវបានរាយការណ៍ថា បានធ្វើសេចក្តីថ្លែងការណ៍ខុស ជុំវិញដំណើរការនៃការទទួលបានឯកសារ និងបទបញ្ជាអនុវត្តច្បាប់អាជ្ញាសឹក ក្រោយពេលប៉ូលិស បានបញ្ចប់ការស៊ើបអង្កេតនៅបន្ទប់ប្រជុំគណៈរដ្ឋមន្រ្តីនាការិយាល័យប្រធានាធិបតី។

ក្រោយការដកតំណែងរបស់លោក យូន កូរ៉េខាងត្បូង នៅថ្ងៃទី៣ ខែមិថុនា នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី។ លោក Lee Jae-myung បេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ (DP) ត្រូវបានមើលឃើញថា ជាអ្នកទទួលបានសំឡេងគាំទ្រលើសគេ និងមានលទ្ធភាពខ្ពស់សម្រាប់តំណែងប្រធានាធិបតី៕

អត្ថបទដែលជាប់ទាក់ទង