**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី

កម្ពុជាបើកទ្វាររង់ចាំស្វាគមន៍ទេសចរចិនប្រកបដោយភាពកក់ក្ដៅ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងចិនបានបើក«ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ជាផ្លូវការ កាលពីថ្ងៃទី២៣ ខែឧសភាសប្តាហ៍មុន ជាមួយនឹងការសាទរយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋនៃប្រទេសទាំងពីរ។
លោកកែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គម និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានចាត់ទុកថា ការកំណត់ឆ្នាំ២០២៥ជាឆ្នាំផ្លាស់ប្តូរភ្ញៀវទេសចរនេះ នឹងទទួលបានជោគជ័យព្រោះកម្ពុជា និងមានទំនាក់ទំនងល្អជាមួយគ្នាលើគ្រប់វិស័យរួចមកហើយ៖
“ អ៊ីចឹងដូចយើងបានដឹងហើយថា ចិនជាប្រទេសដែលមានអ្នកធ្វើដំណើរច្រើនជាងគេក្នុងពិភពលោក ។ មុនកូវីដ-១៩ចិនគឺជាក្រុមដ៏ខ្លាំងមួយមកលេងនៅកម្ពុជា។ ដោយឡែកនៅឆ្នាំ២០២៥នេះ ការធ្វើដំណើរត្រឡប់មកវិញរបស់ប្រជាជនចិន គឺកម្ពុជាមានឱកាសមាសតែម្តងក្នុងការទាកទាញពួកគាត់(ភ្ញៀវទេសចរចិន) ។ ដូច្នេះច្បាស់ណាស់កម្ពុជាបានត្រៀមខ្លួនតាមរយៈយុទ្ធនាការផ្សេងៗ ”។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ការកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញ បង្កើនភ្ញៀវទេសចរចិន មកទស្សនានៅកម្ពុជាកាន់តែច្រើន។ ជាក់ស្តែងកាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរចិន ប្រមាណ៨៥ម៉ឺននាក់ កើនឡើង៥៥% ធៀបនឹងឆ្នាំ២០២៣ ហើយសម្រាប់រយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ ទេសចរចិន មានចំនួន ជាង៣៨ម៉ឺននាក់ កើនឡើងជិត៤៩%។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំព្រឹត្តិការណ៍សំខាន់ៗ ជាបន្តបន្ទាប់ រួមមានទាំង ពិធីបុណ្យតន្ត្រីទេសចរណ៍អន្តរជាតិកម្ពុជា-ចិន អមដោយព្រឹត្តិការណ៍បង្ហាញតន្ត្រីចម្រុះកម្ពុជា-ចិន, មហោស្រពសិល្បៈ តាមដងផ្លូវអន្តរជាតិកម្ពុជា-ចិន មានដូចជា ល្ខោនបាសាក់កម្ពុជា-ហ៊ីចិន, មហោស្រពក្បាច់គុណចម្រុះកម្ពុជាចិន, ព្រឹត្តិការណ៍ផ្សព្វផ្សាយការទូតទេសចរណ៍ម្ហូបអាហារកម្ពុជាចិន សន្និសីទទេសចរណ៍អន្តរជាតិកម្ពុជាចិន ព្រមទាំងកម្មវិធីមួយចំនួនទៀត។
លោកឃុន ហុង មានវ័យ៨២ឆ្នាំរស់នៅរាជធានីភ្នំពេញបានអរគុណចំពោះថ្នាក់ដឹកនាំកម្ពុជា និងចិនដែលកំណត់«ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥នេះ៖
“សូមភ្ញៀវទេសចរចិនមកលេងអង្គរវត្ត មកលេងរាជធានីភ្នំពេញ ព្រោះមាត់ទន្លេសប្បាយណាស់! ហើយសង្ឃឹមថាភ្ញៀវទេសចរកម្ពុជា និងចិននឹងផ្លាស់ប្ដូរទៅលេងគ្នាទៅវិញទៅមកដើម្បីស្វែងយល់ពីប្រពៃណីវប្បធម៌គ្នា។ ហើយសូមជូនពរចំណងមិត្តភាព និងប្រជាជនប្រទេសទាំងពីរជួបតែសេចក្តីសុខ ប្រកបដោយសន្តិភាពទាំងអស់គ្នា”។
សរុបសេចក្តីមក ទំនាក់ទំនងកម្ពុជានិងចិនត្រូវបានពង្រឹងនិងពង្រីក កាន់តែខ្លាំងក្លា ក្នុងក្របក្របខ័ណ្ឌភាពជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ ។ ដូច្នេះបើផ្អែកលើកត្តាសំខាន់ៗនេះ យើងរំពឹងថា ភ្ញៀវទេសចរចិនកាន់តែច្រើននឹងធ្វើដំណើរមកកម្ពុជានាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង