រដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ នៅរសៀលថ្ងៃដដែល ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
រដ្ឋមន្ត្រីអាស៊ាន និងប្រទេសឈូងសមុទ្របានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការស្វែងរកសក្តានុពលសេដ្ឋកិច្ច និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពរវាងតំបន់ទាំងពីរ៕

